បង្ក្រាប​វង់ល្បែងស៊ីសង ឃាត់ខ្លួន​ស្រីៗ​ជិត ២០​នាក់ នៅ​ខណ្ឌឫស្សីកែវ​

​ភ្នំពេញ​៖ កាលពី​រសៀល ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០២០ សមត្ថកិច្ច​ខណ្ឌឫស្សីកែវ បាន​ចុះ​ឆ្មក់​បង្ក្រាប​វង់ល្បែង​ស៊ីសង​បៀរ​គ្រប់​ប្រភេទ និង​ឃាត់ខ្លួន​ស្រីៗ​ជិត ២០​នាក់​។​

​សូមបញ្ជាក់ថា ការចុះ​បង្ក្រាប​នេះ ស្ថិត​នៅផ្ទះ​៥​ល្វែង ផ្លូវ​បេតុង ម្តុំ​ទីលាន​វាយ​កូន​ហ្គោល ភូមិ​បឹង​សាឡាង សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក ជា ពិសី អភិបាលខណ្ឌ​ឫស្សីកែវ​។​

​ក្នុងករណីនេះ សមត្ថកិច្ច បាន​នាំខ្លួន​អ្នកលេង​ល្បែងស៊ីសង ដែល​ឃាត់ខ្លួន​នោះ ដើម្បី​ធ្វើ​កិច្ចសន្យា​អប់រំ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close