អតីតនាយកមជ្ឈមណ្ឌលប្រយុទ្ធជំងឺឆ្លងវៀតណាម ត្រូវជាប់គុក១០ឆ្នាំ រឿងកិបកេងថវិកាទិញសម្ភារៈ តេស្តកូវីដ១៩
វៀតណាម៖ អតីតនាយកនៃមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងហៅកាត់ថា CDC នៃប្រទេសវៀតណាមត្រូវបានតុលាការសម្រេចឲ្យជាប់ពន្ធនាគារ ១០ឆ្នាំ ទាក់ទងនឹងការប្រព្រឹត្តិអំពើពុករលួយ ក្នុងដំណើរការទិញសម្ភារៈ តេស្តវីរុសកូវីដ១៩ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានVN Express។
តុលាការប្រជាជនក្រុងហាណូយ (Hanoi People’s Court) កាលពីចុងសប្តាហ៍ បានរកឃើញថា ទណ្ឌិត Nguyen Nhat Cam វ័យ៥៧ឆ្នាំ ជាមេក្លោងធ្វើឲ្យបាត់បង់កញ្ចប់ថវិការដ្ឋ ៥.៤ពាន់លានដុង ឬ ២៣៣៤៨៣ដុល្លារអាមេរិក ដោយបំពាននឹងច្បាប់ដាក់ឲ្យដេញថ្លៃ បញ្ជាទិញសម្ភារៈ។
លោក Nguyen Nhat Cam ត្រូវបានចាប់ខ្លួន កាលពីមេសា ២០២០ ក្រោយអាជ្ញារបានធ្វើការស៊ើបអង្កេត ករណីនេះមន្ត្រីពាក់ព័ន្ធនឹងអំពើពុករលួយនេះ សំដៅលើមន្ត្រីក្រោមឳវាទរបស់លោក Cam ក៏ត្រូវបានតុលាការសម្រេចឲ្យជាប់ពន្ធនាគារដែរ ចន្លោះពី ៣ទៅ៦ឆ្នាំកន្លះ ដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។