ឃាត់ខ្លួន​ជនសង្ស័យ ៤​នាក់ ពាក់ព័ន្ធ​រឿង​ប្រើប្រាស់​គ្រឿងញៀន ២៤​កញ្ចប់ នៅ​ស្រុក​ក្រឡាញ់​

​ខេត្តសៀមរាប​៖ កាលពី​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០២០ កម្លាំង​នគរបាល​ស្រុក​ក្រឡាញ់ បាន​ចុះបង្ក្រាប​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន នៅ​ចំណុច​ភូមិ​ដូរ​តន្ត្រី ឃុំ​កំពង់​ថ្កូវ និង​នៅ​ភូមិ​គោក​ដូង ឃុំ​កំពង់​ថ្កូវ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៤​នាក់​។​

​អាជ្ញាធរ​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំង​៤​នាក់​នោះ ឈ្មោះ វ៉ាន់ ណ​យ ហៅ​កុយ ភេទ​ប្រុស មុខរបរ​ជាង​ម៉ូតូ​, ឈ្មោះ ដេ​ត ព្រហ្ម​ស៊ី​ដេ​ន ភេទ​ប្រុស មុខរបរ​គ្មាន​, ឈ្មោះ ចិ​ប ស្រស់ ភេទ​ប្រុស មុខរបរ​គ្មាន និង​ឈ្មោះ ភេ រតនា ហៅ​ម៉ៅ ភេទ​ប្រុស មុខរបរ​គ្មាន​។ ចំពោះ​វត្ថុតាង​ដកហូត​បាន ម្សៅ​មេ​តំ​ហ្វេ​តា​មីន​ចំនួន ២៣​កញ្ចប់ ជញ្ជីង​ថ្លឹង​គ្រឿងញៀន​ចំនួន​១​គ្រឿង ក្រដាស​វេរ​ប្រាក់​វី​ង​ចំនួន​២​សន្លឹក ឧបករណ៍ប្រើប្រាស់​មួយចំនួន និង​ទូរស័ព្ទដៃ​ចំនួន​៦​គ្រឿង​។​

​បច្ចុប្បន្ន ជនសង្ស័យ​រួមទាំង​វត្ថុតាង ត្រូវបាន​ការិយាល័យ​ជំនាញ បញ្ជូនទៅ​សាលាដំបូង​ខេត្ត នៅ​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០២០​នេះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close