ឆ្លងចរន្តអគ្គិសនី ឆេះកុដិ១ខ្នង នៅវត្តគគី ខេត្តសៀមរាប
ខេត្តសៀមរាប៖ កុដិ១ខ្នង ត្រូវបានអគ្គិសភ័យលេបត្របាក់ កាលពីយប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ នៅក្នុងវត្តគគី ភូមិស្រិតខាងកើត ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
លោកវរសេនីយ៍ឯក ឌុត ខុន ស្នងការរងទទួលការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ បានអោយដឹងថា មានករណីឆ្លងចរន្តអគ្គិសនីចេញពីព្រះវិហារបណ្តាលអោយឆាបឆេះកុដិចំនួន ០១ខ្នង ទំហំ៦×៩ម៉ែត្រ កំពស់៥ម៉ែត្រ ដំបូលស៊ីប្រូ ជញ្ជាំងក្ដា និងឆេះសម្ភារប្រើប្រាស់មួយចំនួននៅក្នុងកុដិ តែមិនបណ្ដាលអោយឆ្លងទៅកុដិផ្សេងទៀតទេដោយសារកម្លាំងសមត្ថកិច្ច និងបងប្អូនប្រជាពលរដ្ឋជួយអន្តរាគមន៍ពន្លត់ទាន់ពេលវេលា។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យនៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគងអស់ចំនួន០១គ្រឿង ទើបភ្លើងនេះរលត់ទាំងស្រុងនៅវេលាម៉ោង២១នឹង៣០នាទី ថ្ងៃខែឆ្នាំដដែល ហើយមិនបណ្តាលអោយប៉ះពាល់អាយុជីវិតមនុស្សឡើយ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។