អាមេរិក ផ្តល់​ហិរញ្ញប្បទាន​បន្ថែម ៦៦,២​លាន​ដុល្លារ​ដល់​កម្ពុជា លើ​កិច្ចព្រមព្រៀង​វិសោធនកម្ម​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ​អភិវឌ្ឍន៍​

​ភ្នំពេញ​៖ កាលពី​ថ្ងៃទី​០៨ ខែធ្នូ ឆ្នាំ​២០២០​កន្លងទៅ ឯកឧត្តម ជិន ប៊ុនស៊ាន ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស និង​ជា​អនុប្រធាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​លោកស្រី Veena Reddy នាយិកា​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឍ​ន៏ (USAID បាន​ចុះហត្ថលេខា​លើ​លិខិត​ប្តូរ​សារ​ស្តីពី​ការផ្តល់​ហិរញ្ញប្បទាន​បន្ថែមចំនួន ៦៦,២ លាន​ដុល្លារ​អាមេរិក លើ​កិច្ចព្រមព្រៀង​វិសោធនកម្ម​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ​អភិវឌ្ឍន៍​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​សហរ​ដ្ឋ​អាមេរិក​។​

​ក្នុងនោះ ហិរញ្ញប្បទាន​ចំនួន ៤៣,៣ លាន​ដុល្លារ​អាមេរិក សម្រាប់​កម្មវិធី​សុខភាព​សាធារណៈ និង​ការអប់រំ និង​ចំនួន ២២,៩ លាន​ដុល្លារ​អាមេរិក សម្រាប់​កម្មវិធី​កសិកម្ម និង​បរិស្ថាន​។

​គួរបញ្ជាក់​ផងដែរ​ថា នៅក្នុង​ឆ្នាំ​២០២០ រដ្ឋាភិបាល​សហរដ្ឋអាមេរិក​បានផ្តល់​ហិរញ្ញប្បទាន ដែលមាន​ចំនួន​សរុប​ប្រមាណ ១២៨,៧ លាន​ដុល្លារ​អាមេរិក ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close