ថៃ ទើបរកឃើញករណីឆ្លងកូវីដ១៩ថ្មី ៩នាក់ទៀត
ថៃ៖ អាជ្ញាធរថៃប្រទេសថៃ កាលពីថ្ងៃអង្គារ៍ ទី១៥ ធ្នូ ២០២០ បានប្រកាសពីការរកឃើញករណីវិជ្ជមានកូវីដ១៩ ចំនួន៩នាក់ថ្មីបន្ថែមទៀត ក្នុងនោះ រួមមានទាំងទារក វ័យ៦ខែម្នាក់ដែរ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍។
ប្រភពថា ករណីទាំំងនេះសុទ្ធតែជាករណីនាំចូល មកពី៧ប្រទេស រួមមានទាំងទារកជនជាតិអង់គ្លេសម្នាក់ដែរ ហើយពួកគេវិជ្ជមាន ក្រោយការធ្វើចត្តាឡីស័ក។ ថៃមានកូវីដ១៩ ចំនួន៤២៤៦នាក់ហើយ គិតត្រឹមព្រឹកថ្ងៃទី១៥ ធ្នូ នេះ។
ថៃទើបផ្ទុះក្នុងសហគមន៍ជាថ្មី ឆ្លងពីអ្នកលួចចូលប្រទេសខុសច្បាប់ ពីប្រទេសមីយ៉ាន់ម៉ា ប៉ុន្តែពុំមានករណីស្លាប់បន្ថែមទៀតទេ ទោះមានឆ្លងក្នុងស្រុកជាថ្មីបែបនេះក៏ដោយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។