កម្ពុជា បានរំដោះផ្ទៃដីមានមីនជាង ២៥០គីឡូម៉ែត្រ ក្នុងខេត្តចំនួន៣
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយក្រុមការងារអាជ្ញាធរមីន និងតំណាងអង្គការ UNDP លើការត្រៀមរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល នាពេលខាងមុខ។
កិច្ចប្រជុំក្រុមប្រឹក្សាគម្រោង នឹងមានការអញ្ជើញចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងប្រទេសម្ចាស់ជំនួយ និងដៃគូ ដូចជា អូស្ត្រាលី សាធារណរដ្ឋកូរ៉េ ណូវែលហ្សឺឡង់ និងអង្គការ UNDP ។
គម្រោងបោសសម្អាតមីន ដើម្បីលទ្ធផល បានចាប់ផ្ដើមអនុវត្តន៍តាំងពីឆ្នាំ២០០៦ ក្រោមការគាំទ្របច្ចេកទេសដោយអង្គការ UNDP និងបានរំដោះផ្ទៃដីមានមីនប្រមាណជាង ២៥០គីឡូម៉ែត្រក្រឡា ក្នុងខេត្តបាត់ដំបង ប៉ៃលិន និងបន្ទាយមានជ័យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។