លោក ថេ​ង សុ​ថុល ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ និង​ពិភាក្សា​អំពី​ការដាក់​ប្រព័ន្ធ​លូ​ថ្មី នៅ​សង្កាត់​ផ្សារ​ដើមថ្កូវ​

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០២០ រដ្ឋបាល​ខណ្ឌចំការមន ដឹកនាំ​ដោយ​លោក ថេ​ង សុ​ថុល អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ចំការមន បាន​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​អម​សងខាង​ផ្លូវ​លេខ​៤៩០ ភូមិ​២ សង្កាត់​ផ្សារ​ដើមថ្កូវ ដើម្បី​ផ្សព្វផ្សាយ និង​ពិភាក្សា​អំពី​ការដាក់​ប្រព័ន្ធ​លូ​ថ្មី នៅ​ផ្លូវ​ខាងលើ ដោយមាន​ការចូលរួម​ពី​គណៈ​អភិបាលរងខណ្ឌ​, លោកនាយក​-​នាយករង​រដ្ឋបាល​ខ​ណ្ឌ​, ការិយាល័យ​ពាក់ព័ន្ធ , រដ្ឋបាល​សង្កាត់​ផ្សារ​ដេ​ី​ម​ថ្កូវ និង​បងប្អូន​ប្រជាពលរដ្ឋ​។​

​ហើយ​ការដាក់​ប្រព័ន្ធ​លូ​ថ្មី​ខាងលើនេះ រដ្ឋបាល​ខណ្ឌ និង​សង្កាត់ គឺ​ពុំបាន​ចាត់​ក្រុមការងារ​អោយ​រៃអង្គៀស​ថវិការ​បស់បង​ប្អូន​ប្រជាពលរដ្ឋ​មក​ធ្វើ​នោះទេ ប៉ុន្តែ​គម្រោង​ការដាក់​ប្រព័ន្ធ​លូ​ថ្មី​ខាងលើនេះ ការចំណាយ​ជា​ថវិកា​របស់​គម្រោង​មូលនិធិ​អភិវឌ្ឍន៍​របស់​រដ្ឋបាល​ខណ្ឌ និង​សង្កាត់​ឆ្នាំ​២០២០​។​

​លោក​អភិបាលខណ្ឌ​ចំការមន បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ចង់​បំពេញ​ឯកសារ​លិខិត​រដ្ឋបាល​អ្វីមួយ ត្រូវ​អញ្ជើញ​មករក​សង្កាត់ ឬ​ខណ្ឌ ដើម្បី​ទទួល​សេវាកម្ម​ដោយផ្ទាល់ គឺ​ធ្វើ​យ៉ាង​ឲ្យ​ប្រជាពលរដ្ឋ​ក្នុងភូមិ និង​សង្កាត់​មាន​ភាព​ស្និ​ទ្ឋ​ស្នាល​រវាង​អាជ្ញាធរ​ក្នុង​មូលដ្ឋាន​ផងដែរ នឹង​ការទំនាក់ទំនង​ដោយផ្ទាល់ ដើម្បី​មាន​ទំនាក់ទំនង​ល្អ​រវាង​មន្ត្រីរាជការ និង​បងប្អូន​ប្រជាពលរដ្ឋ​ថែមទាំង​កាត់បន្ថយ​ការយក​សេវា​បន្ថែម​ក្រោម​តុ​ពី​អ្នក​រត់ការ​។​

​ជាមួយគ្នា​នោះ​ផងដែរ លោក ថេ​ង សុ​ថុល​អភិបាល​ខណ្ឌចំការមន បាន​សូមអោយ​បងប្អូន​ត្រូវ​រក្សា​អនាម័យ ពាក់​ម៉ាស និង​បាញ់​អាល់កុល ដើម្បី​ចូលរួម​បង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ និង​បាន​ចែក​ម៉ាស​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដល់​បងប្អូន​ប្រជាពលរដ្ឋ​ផងដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close