ទីតាំងបញ្ជល់មាន់អត់ច្បាប់ជ្រកក្រោមស្លាក កាស៊ីណូនៅស្រុកភ្នំព្រឹក កំពុងបើកលេង យ៉ាង គគ្រឹគគ្រេង មិនខ្វល់ពីវិធានការទប់ស្កាត់ជំងឺកូវីត១៩

ទោះបីជាគេដឹងថារាជរដ្ឋាភិបាលកំពុងមានវិធានការក្នុងការទប់ស្កាត់នៃការីករាលដាលជំងឺកូវីត ១៩តួយ៉ាងដូចជាប្រកាសឲ្យប្រជាពលរដ្ឋកាត់បន្ថយកាជួបជុំយ៉ាងណាក្តីក៏ទីតាំងកាស៊ីណូមួយ កន្លែងស្ថិតនៅ នៅចំណុច ច្រក អូររំដួល ភូមិ អូរថ្មី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក កំពុងបើកលេង បញ្ជល់មាន់យ៉ាងគគ្រឹកគគ្រេង ដោយបំពានទៅនិងវិធានការរបស់ក្រសួងសុខាភិបាលក្នុងការ ទប់ស្កាត់ការរីករាលដាលជំងឺកូវីត១៩។
បើតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅស្រុកភ្នំព្រឹកខេត្តបាត់ដំបងបានឲ្យដឹងថាទីតាំង បញ្ជល់មាន់ជ្រកក្រោមស្លាកកាស៊ីណូខាងលើនេះមានបុរសម្នាក់ឈ្មោះ ស ជាអ្នកចាត់ចែង សម្របសម្រួលជាមួយសមត្ថកិច្ចពាក់ព័ន្ធគ្រប់ផ្នែកទើបអាចបើកលេងបានដោយរលូនបែបនេះទោះបី គេដឹងថាច្បាប់បើកកាស៊ីណូ ហាមដាច់ខាតមិនឲ្យជនជាតិខ្មែរចូលលេងក៏ដោយជាង នេះស្របពេលដែលជំងឺកូវីត១៩បាននិងកំពុងរាតត្បាតជាលក្ខណៈសកលចំណែកប្រទេស កម្ពុជា យើងក៏បាននិងកំពុងរីករាលដាលចូលក្នុងសហគមន៍ផងដែរហើយក្រសួង សុខាភិបាល បានដាក់ចេញនូវវិធានការបន្ទាន់មួយចំនួន ដើម្បីទប់ស្កាត់ការរីករាលនៃជំងឺ ដ៏កាចសាហាវ នេះ ប៉ុន្តែម្ចាស់ទីតាំងបញ្ជល់មាន់ជ្រកក្រោយស្លាកកាស៊ីណូនេះហាក់បីដូចជាមិនខ្វល់ទាល់តែសោះ។
ប្រភពបន្ថែមថាទីតាំងបញ្ជល់មាន់ខាងលើនេះបើកលេងមួយសប្តាហ៍៦ថ្ងៃ ពោលគឺផ្អាកតែថ្ងៃ ព្រហស្បតិ៍ប៉ុណ្ណោះ ដោយភ្នាល់ដាល់លុយចាញ់ឈ្នះរាប់លានរៀនក្នុងមួយគូៗ ទន្ទឹមនិង នេះដែរ បើតាមប្រភពពីអ្នកដែលធ្លាប់ចូលទៅលេងជល់មាន់ក្នុងនោះបានប្រាប់ថាទីតាំងនេះគេ ជល់ទាំងមាន់ស្មង និងមាន់ផ្លែ តខ្នាយហើយមានជល់ជាលក្ខណៈយកពានរង្វាន់ថែមទៀត។
បើតាមប្រភពព័ត៌មានជាក់លាក់បានឲ្យដឹងថានៅថ្ងៃពុធទី១៦ខែធ្នូ គឺគេបានបញ្ជល់ទ្រង់ទ្រាយ ធំភ្នាល់ដាក់លុយយ៉ាងច្រើន ហើយបើតាមគម្រោងនៅថ្ងៃ សុក្រទី១៨ ខាងមុខនេះក៏គេ ណាត់ គ្នាជល់ភ្នាល់ដាក់លុយចាញ់ឈ្នះ រាប់លានរៀលផងដែរ ។
ប្រភពដដែលបានឲ្យដឹងទៀតថាក្រុមអ្នកញៀននិងល្បែងបញ្ជល់មាន់ដែលទៅលេងទៅក្នុង កាស៊ីណូខាងលើនេះរួមមានទៅពីតាមបណ្តាខេត្តនានាដូចជា រាជធានីភ្នំពេញ ខេត្តបន្ទាយមាន ជ័យ ពោធិសាត់ កំពង់ឆ្នាំង កំពង់ស្ពឺ កំពង់ធំ សៀមរាប និងឧត្តរមានជ័យ ជាដើម។
ពាក់ព័ន្ធទៅនិងល្បែងបញ្ជល់មាន់ជ្រកក្រោមស្លាកកាស៊ីណូដែលបើកលេងដោយចំហបែបនេះក៏ មានមតិជាច្រើនបានលើកឡើងជាចម្ងល់ថាតាមច្បាប់កាស៊ីណូហាមដាច់ខាតមិនឲ្យជនជាតិ ខ្មែរចូលលេងនោះទេ ។ម៉្យាងទៀតក្រសួងសុខាភិបាលបានដាក់ចេញនូវវិធានការឲ្យរក្សាគម្លាត ក៏ដូចផ្អាកមិនឲ្យមានការជួបជុំដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីត១៩ ចុះហេតុអ្វីបានកាស៊ី ណូខាងលើនេះអនុញ្ញាតឲ្យខ្មែរចូលលេងល្បែងដោយសេរី ហើយម៉្យាងទៀតហាក់មិនខ្វល់ពី វិធានការរបស់ក្រសួងសុខាភិបាលក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីត១៩ទាល់តែសោះ

បើយោងតាមការបង្ហោះលើផេកហ្វេសប៊ុកផ្លូវការរបស់ម្ចាស់ទីតាំងបញ្ជល់មាន់ជ្រកក្រោមស្លាកកាស៊ីណូខាងលើនេះបានបញ្ជាក់ថាកក្រើកសង្វៀនកាប៊ីនទៀតហើយបងប្អូន ២១-១២- ២០២០ អធិរាជនាគទេព ( ៤បិត ) VS សិង្ហកំណាចស្វាយធំ ( ៩ បិត) ដើមផាន់គោល ១៦ លាន៥០ម៉ឺនរៀល។
សូមបញ្ជាក់ថាកន្លងទៅឯកឧត្តម ងួន រតនៈអភិបាលខេត្តបាត់ដំបងធ្លាប់បានបញ្ជាក់ប្រាប់ អ្នកសារព័ត៌មាន កាលពីពេលកន្លងទៅថាលោកបានណែនាំទៅស្នងការជាផ្លូវការហើយ គាត់និងរៀបរយវិធានការនិង។ចំណែកលោកឧត្តមសេនីយ៍ត្រីសាត គឹមសាន ស្នងការនគរ បាលខេត្តបាត់ដំបង ក៏ ធ្លាប់ បានថ្លែងប្រាប់អ្នកកាសែតឲ្យដឹងដែរថាលោកនិង បញ្ជាកម្លាំងឲ្យ ចុះទៅពិនិត្យ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close