ក្រសួងអប់រំ ប្រកាសឲ្យសិស្សថ្នាក់ទី១២ និងទី៩ ជាប់ជាស្ថាពរដោយគ្មានការកំណត់និទ្ទេស
ភ្នំពេញ៖ កាលពីល្ងាច ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីជូនដំណឹងមួយ ដោយប្រកាសបេក្ខជនចុះឈ្មោះ ប្រលងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ( ឌីប្លូម) និងសញ្ញាបត្រមធ្យសិក្សាទុតិយភូមិ ( បាក់ឌុប ) ឆ្នាំសិក្សា២០១៩-២០២០ ជាប់ជាស្ថាពរដោយគ្មានការកំណត់និទ្ទេស។
សេចក្ដីជូនដំណឹង បានសរសេរថា « អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធនឹងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងកាប្រឡងសញ្ញាបត្រ មធ្យមសិក្សាបឋមភូមិ ឆ្នាំសិក្សា២០១៩-២០២០ ក្រសួងអប់រំ យុវជន និងកីឡា កំណត់ឲ្យ ” ជាប់ជាស្ថាពរ ” ចំពោះបេក្ខជនទាំងអស់ ដែលបានចុះឈ្មោះប្រឡង ដោយគ្មានការកំណត់និទ្ទេស »។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាស សម្រេចឲ្យសិស្សថ្នាក់ទី១២ ជាប់បាក់ឌុបទាំងអស់គ្នា ដោយមិនចាំបាច់ប្រឡង។ នេះដោយសារតែបញ្ហាកូវីដ១៩ ដែលបន្តអូសបន្លាយ តាមរយៈ ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។