បង្ក្រាបបទល្មើសនេសាទ នៅស្រុកជលគិរី រកឃើញរបាំងលបលូស្បៃមុង ១៨កន្លែង
ខេត្តកំពង់ឆ្នាំង៖ ខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង និងសមត្ថកិច្ចចម្រុះ បានចុះបង្ក្រាបបទល្មើសនេសាទដោយប្រើឧបករណ៍ លូស្បៃមុង ស្ថិតនៅចំណុច បាក់កភ្លើង ចំណុច កបចេស ក្នុងភូមិសាស្ត្រ ភូមិក្បាលកន្លង់ និងចំណុចព្រែកភ្លង ស្ថិតនៅភូមិភ្លង ឃុំពាមឆ្កោក ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០។
ជាលទ្ធផល ក្នុងប្រតិបត្តិការនេះ បានធ្វើការរុះរើ និងបំផ្លាញចោលនៅហ្នឹងកន្លែង ដូចជា៖ របាំងលបលូស្បៃមុង១៨កន្លែង ប្រវែង៥០០ម៉ែត្រ, លបលូស្បៃមុង ១៨លប, បង្គោលចំនួន៣០០ដើម និងលេងកូនត្រីចំរុះចំនួន ៥០គីឡូក្រោម។
បច្ចុប្បន្នវត្ថុតាងទាំងអស់ ត្រូវបានយកមករក្សាទុកនៅសង្កាត់រដ្ឋបាលស្រុកជលគិរី ដើម្បីដោះស្រាយតាមនិតិវិធី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។