ការប្រជុំ ដោះស្រាយ វិវាតដីធ្លី នៅក្នុងស្រុកគីរីសាគរ ខេត្តកោះកុង
ការប្រជុំ ដោះស្រាយ វិវាតដីធ្លី នៅក្នុងស្រុកគីរីសាគរ ខេត្តកោះកុង មានការចូករួមពីលោក សឹមយ៉ារ៉ែន អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន និងនាយករងខុទ្ធកាល័យ បរិស្ថាន លោកស្រ៊ុន ដារិទ្ធិ លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង លោក សៅ សីុនធួន នាយករងខេត្តកោះកុង លោក ម៉ម ផល្លា ប្រធានមន្ទីរបរិស្ថានខេត្ត លោក អុកសុតានាយកទីចាត់ការអន្ទរវិស័យសាលាខេត្ត និងតំណាងក្រុមហ៊ុនចិន ញូញៀន ៤នាក់ចូលរួមក្នុងការប្រជុំនេះផងដែរ។
ហើយមាន លោកអភិបាលស្រុក ឃឹមចាន់ឌី មេឃុំកោះស្ដេច សុខជេង មេឃុំ ភ្ញីមា ឡុញ សុផល មេឃុំ ព្រែកខ្សាច់ រាម រុុំ និងក្រុមកាងារភូមិបាលស្រុក និងកំម្លាំងប៉េអឹមស្រុក ប៉ូលិសស្រុក និងអ្នកសារព័ត៍មានផងដែរ។
បើយោងតាមសម្តីលោក សឹម យ៉ារ៉ែន អនុរដ្ឋលេខាធិការ គាត់បានមានប្រសាន៍ថា ក្នុងការងារដោះស្រាយដីធ្លី ជូនប្រជាពលរដ្ឋនៅក្នុងឃុំស្រុកនិមួយៗត្រូវតែដោះជូនពលរដ្ឋ ដែលមានវិវាតដីធ្លី ក្នុងស្រុក គីរីសាគរ និង បូទុមសាគរ ត្រូវតែដោះជូនពួកគាត់ទាំងអស់។ ទី១ដោះឃុំ ព្រែកខ្សាច់ មុនគេតាមឃុំនិងស្រុក។
លោកបានបន្តថានិងខិតខំជួយពន្លឿនអស់ពីកម្លាំងកាយចិត្តដើម្បីដោះរឿងដីធ្លីនេះហើយនិងចេញប័ណកាំសិទ្ធិជូនពលរដ្ឋយ៉ាងឆាមបំផុត។ពាក់ពាន់រឿងដីធ្លីលោកសឹមយ៉ារ៉ែនគាត់និយាយថាគាត់និងរាយការជូនទៅដល់រដ្ឋមន្រ្តីក្រសួងបរិស្ថានបន្ថែមទៀតពីរឿងដីធ្លីដែលត្រូវកាត់ខ្វៀលដីជូនប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា ពេលប្រជុំក្រុមកាងារចប់ ប្រជាពលរដ្ឋជាង៣០នាក់បានមកជួប លោក សុខសទ្ធីអភិបាលរងខេត្តកោះកុង សួរពីរឿងការដោះស្រាយដីធ្លីជូនពួកគាត់ឲ្យបានឆាប់ ដែលមានទុំនាស់ជាមួយក្រុមហ៊ុនចិនញូញៀន ដែលបានលំលោភបំពានរយ:ពេល៩ឆ្នាំមកហើយ។
លោក សុខសុទ្ទី បានបកស្រាយជូនពលរដ្ឋ សម្ដីយ៉ាងល្អចំពោះប្រជាពលរដ្ឋទើបពួកគាត់យល់ដឹង ហើយក៍នាំគ្នាមកវិញយ៉ាងសប្បាយចិត្ត។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។