ឡានបុកពេលជិះម៉ូតូ បុរសម្នាក់ស្លាប់តាមផ្លូវបញ្ជូនសង្គ្រោះបន្ទាន់
តាមប្រភពពីកន្លែងកើតហេតុ សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ សិលា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរវិស្វករ ស្នាក់នៅស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ និងមានស្រុកកំនើត នៅភូមិក្បាលកោះ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
ប្រភពដដែលបន្តថា មុនកើតហេតុ គេឃើញបុរសម្នាក់ជិះម៉ូតូម៉ាកPCX ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1GW-6327 ធ្វើដំណើរទិសដៅពីលិចទៅកើតលុះ មកដល់ចំណុចកើតហេតុក៏មានរថយន្តកាមរីបាឡែន មិនចាំស្លាកលេខ បានបើកមកពីក្រោយ ស្របទិសដៅគ្នា ស្រាប់តែទៅបុកម៉ូតូដែលបុរសនោះពេញទំហឹង បណ្តាលឲ្យជនរងគ្រោះដួលបោកក្បាលអូសនឹងថ្នល់ រងរបួសធ្ងន់ធ្ងរ ត្រូវសមត្ថកិច្ចហៅរថយន្តសង្គ្រោះ ដឹកទៅមន្ទីរពេទ្យ តែអកុសលដោយរបួសធ្ងន់ពេក បណ្តាលអោយស្លាប់ នៅតាមផ្លូវតែម្តង ។ ក្រោយកើតហេតុជនបង្កបាន បើករថយន្ត រត់គេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះវាស់វែង យកម៉ូតូទៅរក្សាទុក និងទំនាក់ទំនងទៅក្រុមគ្រួសារ ដើម្បីយកសពជនរងគ្រោះ ទៅធ្វើបុណ្យតាមប្រពៃណី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។