នគរបាល ឃាត់ខ្លួនជនសង្ស័យ អារកសម្លាប់ បុរសម្នាក់ក្នុងមុង
ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានអ្នកភូមិអះអាងថា ជាមនុស្សមានសតិមិនគ្រប់ ក្រោយពីផឹកស្រា ស្រវឹង បានយកកាំបិតចូលទៅអារ ក បុរសម្នាក់ស្លាប់យ៉ាងអណោចអធម៌នៅក្នុងមុង ។
ហេតុការណ៍ នេះបានបង្កការផ្អើលយ៉ាងខ្លាំង នៅវេលាម៉ោង ២០និង៣០នាទីយប់ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅភូមិថ្នល់ចែក ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប។
តាមការបញ្ជាក់របស់សមត្ថកិច្ច ជនសង្ស័យ ឈ្មោះ អ៊ុច ចាន់ណា ភេទប្រុស អាយុ២៤ឆ្នាំ ជាមនុស្ស មានសតិមិនគ្រប់ នៅថ្ងៃកើតហេតុ ជនសង្ស័យបានផឹកស្រាស្រវឹង រហូតដល់ម៉ោង២០និង៣០នាទីយប់ ភូមិឃុំដដែល ជនសង្ស័យ យកកាំបិត ចូលក្នុងមុង និងអារ ក ជនរងគ្រោះឈ្មោះឈិត ខ្វាន់ អាយុ ៥៥ឆ្នាំ មានទីលំនៅភូមិឃុំ កើតហេតុខាងលើបណ្តាលឱ្យដាច់បំពង់ក ស្លាប់ភ្លាមៗនៅនិងកន្លែង។
ករណីឃាតកម្មនេះដែរកម្លាំង សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវបន្តរកមុខជនសង្ស័យ ចំណែកសព ប្រគល់ឱ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។