នាវាធំបំផុតរបស់អ៊ីរ៉ង់ឆេះលិចនៅលើដែនសមុទ្រ សង្ស័យរងការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក
នៅថ្ងៃទី ២ខែមិថុនា នាវាចម្បាំងមួយគ្រឿងរបស់អ៊ីរ៉ង់ បានឆាប់ឆេះហើយលិចនៅតំបន់សមុទ្រអូម៉ង់ ។ ការឆាប់ឆេះខាងលើ សង្ស័យថាជាយន្តហោះគ្មានមនុស្សបើកវាយប្រហារ ។ ក្រុមនាវឹកនៅលើនាវាទាំងនោះបានជម្លៀសចេញទាន់ពេលវេលា។
សារព័ត៌មានរ៉យទ័រ នៅព្រឹកថ្ងៃទី២ខែកុម្ភៈ បានដកស្រង់ប្រភពព័ត៌មាន ពី កម្លាំងទាហានជើងទឹកអ៊ីរ៉ង់ បានឲ្យដឹងថានាវាចម្បាំងសម្រាប់ហ្វឹកហាត់កម្លាំងទាហានជើងទឹក បានឆាប់ឆេះយ៉ាងខ្លាំង ស្ថិតនៅកំពង់ផែ Jask ក្នុងឈូងសមុទ្រប្រទេសអូម៉ង់។ ក្រុមនាវឹកបានបានជម្លៀសទាន់ពេលវេលា មិនមានអ្នកស្លាប់និងរបួសនោះឡើយ។
ប្រភពព័ត៌មានពីកម្លាំងទាហានអ៊ីរ៉ង់បានឲ្យដឹងថា ក្រុមពន្លត់អគ្គិភ័យបានខិតខំពន្លត់ភ្លើងកំពុងតែឆេះនាវា។ មូលហេតុបណ្តាលឲ្យឆាប់ឆេះមិនទាន់ដឹងនៅឡើយទេ។ នាវាអ៊ីរ៉ង់ បានឆាប់ឆេះ ពេលកំពុងតែហ្វឹកហាត់នៅឈូងសមុទ្រ Oman ដែលជាច្រកសមុទ្រដ៏សំខាន់ តភ្ជាប់ឈូងសមុទ្រ Hormuz ដែលជាផ្លូវដឹកជញ្ជូនប្រេងដល់ទៅ១/៥នៃប្រេងសម្រាប់ប្រើប្រាស់នៅលើពិភពលោក។
តាមសារព័ត៌មានរ៉យទ័រ ករណីគ្រោះថ្នាក់កើតឡើង ក្រោយពេលនាវាចម្បាំង Saviz របស់អ៊ីរ៉ង់រងការវាយប្រហារដោយគ្រាប់មីន Impet នៅសមុទ្រក្រហម។ ប្រភពព័ត៌មានបានឲ្យដឹងថា អ៊ីស្រាអែល ត្រូវបានគេចោទប្រកាន់ថានៅពីក្រោយការវាយប្រហារនាវារបស់អ៊ីរ៉ង់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។