អាស៊ាន​មិនទាន់​អាច​តែងតាំង​ឧបការី​ដោះស្រាយ​វិបត្តិ​មី​យ៉ាន់​ម៉ា​នៅឡើយ​

​នៅក្នុង​កិច្ចប្រជុំ​អាស៊ាន​កាលពី​ថ្ងៃទី​២៤​ខែមេសា​នៅ​រដ្ឋធានី​ចា​ការ​តា ប្រទេស​ឥណ្ឌូនេស៊ី​មេដឹកនាំ​អាស៊ាន បាន​ឯកភាពគ្នា​៥​ចំណុច​ស្តីពី​ដំណោះស្រាយ​វិវាទ​មី​យ៉ាន់​ម៉ា ដោយ​ក្នុងនោះ​បានស្នើ​ឲ្យ​បញ្ចប់​ជាបន្ទាន់​រាល់​អំពើហិង្សា​នៅក្នុង​ប្រទេស​នេះ​។ ប៉ុន្តែ​មកទល់ពេលនេះ​មិនទាន់មាន​ការតែងតាំង​នៅឡើយ​ទេ ហើយ​ស្ថានភាព​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា នៅតែ​តានតឹង​ដដែល​។​

​ការអំពាវនាវ​របស់​ឥណ្ឌូនេស៊ី​កើតឡើង​ក្រោយពេល​មួយខែ​ដែល​អាស៊ាន​បើក​កិច្ចប្រជុំ​ហើយ​ឯកភាពគ្នា ក្នុងការ​ស្វែងរក​ដំណោះស្រាយ​បញ្ចប់​វិវាទ​នៅ​ប្រទេស​តំបន់​អាស៊ាន​មួយ​នេះ​។​ ​នៅ​ថ្ងៃទី​២​ខែមិថុនា រដ្ឋមន្ត្រីការបរទេស​ឥណ្ឌូនេស៊ី លោកស្រី Retno Marsudi បាន​អំពាវនាវ​ដល់​សមាគម​ន៍​អាស៊ាន តែងតាំង​ឧបការី ទទួលបន្ទុក​ដោះស្រាយ​វិវាទ​នយោបាយ​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​។​

​មានប្រសាសន៍​នៅក្នុង​កិច្ចប្រជុំ អន​ឡាញ​នៅ​ទីក្រុង​ចា​ការ​តា លោកស្រី Retno Marsudi បាន​បញ្ជាក់ថា​«​ការតែងតាំង​ឧបការី ចាំបាច់​ត្រូវតែ​ធ្វើឡើង​ជាបន្ទាន់ ហើយ​ការទំនាក់ទំនង​ភាគី​ទាំងពីរ​នៅ​មី​យ៉ាន់​ម៉ា​ចាំបាច់​ត្រូវតែ​រក្សា​ភ្ជាប់​ជានិច្ច​។​

​អាស៊ាន​បាន​ខិតខំ​តាមរយៈ​កិច្ចការបរទេស​ស្តីពី​វិវាទ​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា ចាប់តាំងពី​ប្រទេស​ធ្លាក់​ក្នុង​វិវាទ​ជាថ្មី​ក្រោយ​ការធ្វើ​រដ្ឋប្រហារ​នៅ​ថ្ងៃទី​១​ខែកុម្ភៈ​។ កម្លាំង​ទាហាន​បាន​ចាប់ខ្លួន​ប្រធានាធិបតី និង​លោកស្រី​អោ​ង​សាន​ស៊ូ​ជី​មេដឹកនាំ​គណបក្ស​សម្ព័ន្ធមិត្ត​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ​។​

​នៅ​ថ្ងៃទី​១​ខែមិថុនា អគ្គលេខា​អាស៊ាន មាន​គម្រោង​ទៅកាន់​ប្រទេស​មី​យ៉ាន់​ម៉ា ក្នុងពេល​ដ៏​ខ្លី​ខាងមុខ ដើម្បី​តាមដាន​ការអនុវត្ត​កិច្ចព្រមព្រៀង ៥​ចំណុច​ដែល អាស៊ាន​បាន​ព្រមព្រៀង​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close