ចាប់ខ្លួន​បុរស​៣​នាក់ ករណី​គ្រឿងញៀន​ចំនួន ៣​ថង់ នៅ​ស្រុក​សង្កែ​

​ខេត្តបាត់ដំបង​៖ កាលពី​រសៀល ថ្ងៃទី​២ ខែមិថុនា ឆ្នាំ​២០២១ នៅ​ចំណុច​ក្រុមទី​១៩ ភូមិ​អូរ​ស្រឡៅ ឃុំ​វត្ត​តា​មឹ​ម ស្រុក​សង្កែ ខេត្តបាត់ដំបង កម្លាំង​អធិការនគរបាល​ស្រុក​សង្កែ ចុះ​ប្រតិបត្តិ​ការបង្ក្រាប​ករណី​គ្រឿង​ញៀ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៣​នាក់​ផងដែរ​។​

​ជនសង្ស័យ​ខាងលើ ទី​១-​ឈ្មោះ ដុក ណូ ហៅ​ខ្លុយ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ ភូមិ​អូរ​ស្រឡៅ ឃុំ​វត្ដ​តា​មិ​ម ស្រុក​សង្កែ ខេត្តបាត់ដំបង​, ទី​២-​ឈ្មោះ រៀម ច​ន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រៃទទឹង ឃុំ​ជ្រៃ ស្រុក​ថ្មគោល ខេត្ដ​បាត់ដំបង និង​ទី​៣-​ឈ្មោះ រ៉ង ចំរើន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អូរ​ស្រឡៅ ឃុំ​វត្ដ​តា​មិ​ម ស្រុក​សង្កែ ខេត្តបាត់ដំបង​។​

​ក្នុង​ប្រតិបត្តិការ​នោះ ជំនាញ​បាន​វត្ថុតាង​ដកហូត រួមមាន​៖ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​៣​ថង់ ថង់​សម្រាប់​ច្រក​រំលែក​ថ្នាំញៀន និង​សម្ភារៈប្រើប្រាស់​ថ្នាំញៀន​មួយចំនួន ទូរស័ព្ទដៃ​៥​គ្រឿង ប្រាក់រៀល ១៣៦,០០០​រៀល ម៉ូតូ​១​គ្រឿង​។​

​បច្ចុប្បន្ន​នគរបាល​ស្រុក បានរៀបចំ​បញ្ជូន​ទាំង​ជនសង្ស័យ​ទាំង ៣​នាក់​នេះ ទៅកាន់​ការិយាល័យ​ជំនាញ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close