ឯកឧត្តម គួច ចំរើន ចុះ​ត្រួតពិនិត្យ​សកម្មភាព​ការស្ថាបនា​វិថី​តេ​ជោ ស្ពាន​រំដោះ​ជំនន់​ទឹកភ្លៀង នៅ​ផ្លូវ L.V និង​ស្ពាន​នៅខាងមុខ​អង្គការ​ម្លប់​តាប៉ាង

​ខេត្ត​ព្រះសីហនុ​៖ កាលពី​ថ្ងៃទី​០២ ខែមិថុនា ឆ្នាំ​២០២១ ឯកឧត្តម គួច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​សកម្មភាព​ការស្ថាបនា​វិថី​តេ​ជោ ស្ពាន​រំដោះ​ជំនន់​ទឹកភ្លៀង​នៅ​ផ្លូវ L.V និង​ស្ពាន​នៅខាងមុខ​អង្គការ​ម្លប់​តាប៉ាង ក្នុងភូមិ​សាស្ត្រ​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​។

​ក្នុងឱកាស​នោះ ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បានធ្វើ​ការណែនាំ​ដល់​ក្រុមការងារ​បច្ចេកទេស​ស្ថាបនា​វិថី​តេ​ជោ ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត​ភ្ជាប់​ពី​វិថី ២​ធ្នូ មក​ចុង​ផ្លូវ​៥០២ ស្ថិតនៅ​តំបន់​ពយ​តា​មូង ដើម្បី​ជួយ​សម្រួល​ការកកស្ទះ​ចរាចរណ៍​ក្នុង​ក្រុងព្រះសីហនុ និង​ក៏​ជាទី​កន្លែង​សម្រាប់​ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ និង​អ្នកវិនិយោគ​គិ​ន​មក​គយគន់​ទេសភាព​ដ៏​ស្រស់ត្រកាល​នៃ​ឆ្នេរ សមុទ្រ​នៃ​ខេត្ត​ព្រះសីហនុ និង​មាន​ដាំ​ដើម​កោង​កាង​នៅតាម​បណ្តោយ​ឆ្នេរ​ដើម្បី​សោភ័ណភាព បរិស្ថាន​កាន់តែ​ល្អ​ថែមទៀត ព្រមទាំង​ជា​លំហរ​សម្រាប់​ការហាត់​ប្រាណ​ផងដែរ​។

​ទន្ទឹម​នោះ​ឯកឧត្ដម អភិបាលខេត្ត​ព្រះសីហនុ ក៏​បន្ត​ចុះ​ត្រួតពិនិត្យ​សកម្មភាព​ការស្ថាបនា​ស្ពាន L.V និង​ស្ពាន​នៅខាងមុខ​អង្គការ​ម្លប់​តាប៉ាង មាន​ទីតាំង​ស្ថិតនៅ​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ព្រមទាំង​បានធ្វើ​ការណែនាំ​ក្រុមការងារ​សាងសង់​ស្ពាន​ត្រូវ​ព​ន្លឿ​ន​ការសាងសង់​ឱ្យបាន​លឿន នឹងត្រូវ​បញ្ចប់​ឱ្យបាន​មុន​រដូវវស្សា ដើម្បី​រំដោះ​ជំនន់​ទឹកភ្លៀង​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close