រថយន្តបុករថយន្តអ៊ុតផ្លូវ របស់ក្រុមហ៊ុនចិន ស្លាប់ជនជាតិចិនម្នាក់ របួសធ្ងន់ស្រាល២នាក់
កណ្តាល ៖ រថយន្តបុករថយន្ត ស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល២នាក់ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង១២និង៥៥នាទី នៅលើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ៣៨-៣៩ ចំណុចមុខឡឥដ្ឋ ហ៊ាន ភូមិស្ពានថ្មី ឃុំរកាកោង២ ស្រុកមុខកំពូល ខេត្តកណ្តាល។
សមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់នេះដោយសាររថយន្តមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយពណ៌ស ពាក់ស្លាកលេខព្រះសីហនុ 3A-5518 បើកបរដោយ ឈ្មោះ ផេង លាង ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិ ស្វាយព្រៃឃុំសណ្ដែក ស្រុកបាធាយ ខេត្តកំពង់ចាម ធ្វើដំណើរពីត្បូង ទៅជើងលុះមកដល់ចំណុចកើតហេតុបាន មកបុកមនុស្សម្នាក់ឈ្មោះយុ សុំគិន ភេទប្រុស អាយុ៥៤ឆ្នាំ ជនជាតិចិន ស្នាក់នៅក្នុងការដ្ឋានចិន ស្រុកបាធាយ ខេត្តកំពង់ចាម ដែលកំពុងតែដើរតិចៗកាន់សាជី ស៊ីញ៉ូរថយន្តដែលធ្វើដំណើរមកពីទិសខាងត្បូងចៀសទៅគន្លងមួយទៀត។
ប៉ុន្តែរថយន្តខាងលើមិនចៀសក៏មកបុកមនុស្ស ដែលស៊ីញ៉ូខាងលើ បណ្ដាលឲ្យស្លាប់នៅកន្លែងកើតហេតុ ហើយរថយន្តបង្កខាងលើ បានជ្រុលទៅបុក រថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 3A-4293 ដែលបើកបរដោយឈ្មោះ ញឹម ផាន់នី ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិព្រៃស្បូវឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ដែលកំពុងតែស៊ីញ៉ូថយក្រោយតិចៗ ដើម្បីអ៊ុតគំនូសចរាចរណ៍លើទ្រូងផ្លូវ បណ្ដាលឲ្យរបួសធ្ងន់ដល់ឈ្មោះ ផេង លាង និងរបួសស្រាលដល់ឈ្មោះញឹម ផាន់នី ហើយបានបញ្ជូនទៅព្យាបាលនៅពេទ្យព្រះកេតុមាលា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។