សមត្ថកិច្ច​ខេត្តសៀមរាប ចុះបង្ក្រាប​គ្រឿងញៀន​នៅ ក្នុង​ហាង​ខា​រ៉ា​ខេ​វី ឃាត់ខ្លួន​មនុស្ស​១៤​នាក់​

​យោងតាម​មន្ត្រីជាន់ខ្ពស់​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​បាន​ឲ្យ​ដឹងថា នៅ​យប់មិញ​នេះ សមត្ថកិច្ច​បាន​ឆ្មក់​ចូលទៅក្នុង​ហាង​ខារ៉ាអូខេ​ខេ​វី​ដែល​ល្បីល្បាញ​ក្នុង​ខេត្តសៀមរាប ដោយ​រកឃើញ​គ្រឿងញៀន​មួយចំនួន និង​ឃាត់ខ្លួន​មនុស្ស​បាន​ចំនួន​១៤​នាក់​ផងដែរ។​

​កិច្ចប្រតិបត្តិការ​នេះ​បាន​ធ្វើឡើង​នៅវេលា​ម៉ោង​ប្រមាណ​១ និង​៣០​នាទី រំលង​អ​ធ្រា​ត​ឈានចូល​ថ្ងៃទី​១១ ខែកញ្ញា នេះ នៅ​ហាង​ខារ៉ាអូខេ​ខេ​វី អតីត​ពីរ៉ាមីត​ចាស់ ក្នុងភូមិ​ធ្លក​អណ្តូង សង្កាត់​ស្លក្រាម ក្រុង​សៀមរាប​។​

​ក្នុង​ប្រតិបត្តិការ​នោះ សមត្ថកិច្ច​ឃាត់ខ្លួន​មនុស្ស​១៤​នាក់ ស្រី​៥​នាក់ និង​ឆែកឆេរ​រកឃើញ​ម្សៅ​ខេ​ពណ៌​ស ចំនួន​១៦​កញ្ចប់ និង​ឧបករណ៍ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close