កិច្ចប្រជុំកំពូលអាស៊ាន បានចាប់ផ្តើមហើយនៅថ្ងៃទី ២៦ខែតុលា
កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៨និង ៣៩ រួមជាមួយកិច្ចប្រជុំពាក់ព័ន្ធបានចាប់ផ្តើមក្រោមការដឹកនាំរបស់ប្រទេសប្រ៊ុយណេ ដែលជាប្រទេសកាន់តំណែងប្រធានអាស៊ាន។ កិច្ចប្រជុំធ្វើឡើងតាមរូបភាព អនឡាញ រយៈពេល៣ថ្ងៃ ដោយផ្តោតសំខាន់ទៅលើកិច្ចពិភាក្សាស្តីពីសង្គ្រាមប្រឆាំងកូវីដ១៩ក្នុងតមបន់ នឹងជំរុញសេដ្ឋកិច្ចក្នុងតំបន់កាន់តែប្រសើរឡើង។
តាមសារព័ត៌មាន ក្យូដូ បានផ្សាយថា អាស៊ានបានបើកកិច្ចប្រជុំដោយបានអញ្ជើញមន្ត្រីជាន់ខ្ពស់របស់ក្រសួងការបរទេសមីយ៉ាន់ម៉ាចុលរួមផងដែរ ក្នុងនាំជាតំណាងមិនមែនជាអ្នកនយោបាយមីយ៉ាន់ម៉ា ជំនួសថ្នាក់ដឹកនាំយោធាមីយ៉ាន់ម៉ា ។
ក្នុងកិច្ចប្រជុំនេះដែរ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ក៏នឹងត្រូវចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកតាមប្រព័ន្ធវីដេអូផងដែរ។ ម្ចាស់ផ្ទះប្រ៊ុយណេ បានបញ្ជាក់ថា កិច្ចប្រជុំ អាស៊ាន-អាមេរិក និងជំរុញទំនាក់ទំនងកាន់តែប្រសើរឡើងជាមួយអាស៊ាន ក៏ដូចជាកិច្ចសហប្រតិបត្តិការណ៍ ឥណ្ឌា-ប៉ាស៊ីហ្វិក ជាមួយជប៉ុន អូស្ត្រាលី និងឥណ្ឌា។
ក្រសួងការបរទេសមីយ៉ាន់ម៉ា កន្លងមកបានបញ្ជាក់ថាខ្លួននឹងមិនចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានទេ ប្រសិនបើអ្នកតំណាងរបស់ខ្លួន មិនមែនជាប្រមុខរដ្ឋ ឬក៏រដ្ឋមន្ត្រីជាន់ខ្ពស់។ រដ្ឋមន្ត្រីការបរទេសអាស៊ាន កាលពីថ្ងៃទី១៥ ខែតុលាកន្លងទៅនេះ បានសម្រេចចិត្តហាមមិនឱ្យលោក មីន អោង ហ្លេង ចូលរួមក្នុងកិច្ចប្រជុំ ដោយសារតែបរាជ័យក្នុងការអនុវត្តតាមគោលការណ៍៥ចំណុចដែលបានព្រមព្រៀងជាមួយអាស៊ាន ក្នុងនោះរួមមានការបញ្ចប់អំពើហិង្សា និងបើកកិច្ចសន្ទនាស្វែងរកដំណោះស្រាយជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។