អាជ្ញាធរជាតិអប្សរា គ្រោងនឹងបញ្ចប់ការជួសជុលបង្កាន់ដៃនាគ នៅប្រាសាទបន្ទាយសំរ៉ែ ក្នុងខែវិច្ឆិកាខាងមុខនេះ
ខេត្តសៀមរាប៖ ក្រុមអ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរា កំពុងជំរុញការងារជួសជុលបង្កាន់ដៃនាគប្រវែង៣០ម៉ែត្រ នៅរោងទងទី១ផ្នែកនិរតីប្រាសាទបន្ទាយសំរ៉ែ ដែលទទួលរងការខូចខាតធ្ងន់ធ្ងរ។
មកដល់ពេលនេះ ការងារជួសជុលសម្រេចបានជាង ៩០ភាគរយហើយ ផ្នែកដែលនៅសេសសល់បន្តិចបន្តួច គ្រោងនឹងបញ្ចប់ក្នុងខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។