ថៃ បញ្ចប់​បម្រាម​គោចរ នៅ​ក្រុង​បាងកក និង​ខេត្ត​ផ្សេងៗ​ទៀត​!

​ថៃ​៖ នាយករដ្ឋមន្ត្រី​ថៃ លោក ប្រា​យុទ្ធ ចាន់​អូ​ចា បាន​បញ្ជា​ឱ្យ​បញ្ចប់​វិធានការ​បម្រាម​គោចរ​នៅក្នុង​ខេត្ត​ចំនួន​១៧ ដែល​រួមមាន​ទាំង​ទីក្រុង​បាងកក​ផងដែរ ចាប់ពី​ថ្ងៃទី​៣១ ខែតុលា ដើម្បី​គាំទ្រ​ដល់​ការបើក​ប្រទេស​ឡើងវិញ​សម្រាប់​ភ្ញៀវទេសចរ​បរទេស​ដែល​បាន​ចាក់​វ៉ាក់សាំង​ពេញលេញ​ចាប់ពី​ថ្ងៃទី​១ ខែវិច្ឆិកា តទៅ​។​

​បទបញ្ជា​ដែល​ត្រូវបាន​ចុះផ្សាយ​នៅក្នុង​រាជកិច្ច​នេះ​បាន​និយាយថា ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​ប្រទេស​ថៃ​កំពុងមាន​ភាពប្រសើរឡើង​ដោយមាន​ករណី​ឆ្លង​ថ្មី​មាន​ស្ថេរភាព ហើយ​ការ​ជាសះស្បើយ​របស់​អ្នកជំងឺ​មាន​ភាព​លឿន​រហ័ស​ជាង​មុន និង​វា​ជាការ​ចាំបាច់​ដើម្បី​ស្តារ​សេដ្ឋកិច្ចជាតិ​ឡើងវិញ​។ លើសពីនេះ​ទៀត ចំនួន​មនុស្ស​នៃ​ការជួប​ជុំគ្នា​ជា​សាធារណៈ​នៅក្នុង​តំបន់​ទេសចរណ៍​ដែល​បើក​ឡើងវិញ​នឹងត្រូវ​កំណត់​ត្រឹម ៥០០​នាក់​ប៉ុណ្ណោះ​។​

​កន្លែង​កម្សាន្ត​នានា​នៅក្នុង​បណ្តា​ខេត្ត ដែល​បើក​ទេសចរណ៍​ឡើងវិញ​នឹង​នៅតែ​បន្ត​បិទ រួមទាំង​ហាង​ស្រា បា​រ៍ និង​ហាង​ខារ៉ាអូខេ​ជាដើម ប៉ុន្តែ​ប្រតិបត្តិ​ករ និង​មន្ត្រី​អាច​ចាប់ផ្តើម​រៀបចំ​សម្រាប់​ការបើក​ឡើងវិញ​របស់​ពួកគេ​ដែល​នឹងត្រូវ​បានអនុញ្ញាត​នៅពេល​ក្រោយ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close