ឥណ្ឌូណេស៊ី សម្រេច​ឲ្យ​ប្រើ​វ៉ាក់សាំង Sinovac លើ​កុមារ​អាយុ​ពី​៦ ដល់​១១​ឆ្នាំ​

​ឥណ្ឌូណេស៊ី​៖ ទីភ្នាក់ងារ​អាហារ និង​ឱសថ​របស់​ប្រទេស​ឥណ្ឌូនេស៊ី កាលពី​ថ្ងៃទី​១ វិច្ឆិកា បានអនុម័ត​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ របស់​ក្រុមហ៊ុន​ចិន Sinovac Biotech សម្រាប់​ប្រើប្រាស់​លើ​កុមារ​ដែលមាន​អាយុ​ពី​៦ ដល់​១១​ឆ្នាំនេះ​។​

​លោក Penny K Lukito ប្រធាន​ទីភ្នាក់ងារ​ចំនីអាហារ និង​ឱសថ (BPOM) បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​ថា ការអនុម័ត​នេះ​គឺជា «​ដំណឹង​ដ៏​រីករាយ​»​។ យើង​ប្រាកដថា ការចាក់​វ៉ាក់សាំង​កុមារ​គឺជា​រឿង​បន្ទាន់ ជាពិសេស​ឥឡូវនេះ​ថា … ការសិក្សា​ដោយផ្ទាល់​បានចាប់ផ្តើម​»​។​

​គួរ​បញ្ជាក់ថា ការ អនុម័ត នេះ កើត ឡើង ខណៈ ពេលដែល​ប្រទេស ឥណ្ឌូនេស៊ី កំពុងស្ថិត ក្នុង ការ សាកល្បង អនុញ្ញាត​ឲ្យ​សាលា​បើក​ដំណើរការ​បង្រៀន​ដោយផ្ទាល់ រយៈពេល​២​ខែ​។ រដ្ឋមន្ត្រី​សុខាភិបាល​លោក Budi Gunadi Sadikin បាន​និយាយថា ករណី​កូ​វីដ​១៩ ត្រូវបាន​រកឃើញ​នៅក្នុង​សាលារៀន​ក្នុងអំឡុង​ពេលនេះ «​មាន​កម្រិត​ទាប​»៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close