ករណី​ផ្ទុះ​គ្រាប់បែក​! រងរបួស​ក្មេង ៣​នាក់ នៅ​ស្រុក​បូ​ទុម​សាគរ​

​ខេត្តកោះកុង​៖ កាលពី​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០២១ នៅ​ចំណុច​ជិត​ទា​ទឹក​តាម​បណ្តោយ​ផ្លូវ​សាយ​ភូ​ថង ស្ថិតនៅ​ភូមិ​ជី​ត្រេះ​ឃុំ​អណ្តូងទឹក ស្រុក​បូ​ទុម​សាគរ មាន​ករណី​ផ្ទះ​គ្រាប់បែក​កើតឡើង ០១​ករណី បង្កឡើង​ដោយ​ក្មេងប្រុស ៣នាក់​៖
១.​ឈ្មោះ ឡូ ឡុយ ភេទ​ប្រុស អាយុ ១២​ឆ្នាំ​
២.​ឈ្មោះ ជិន អេ ភេទ​ប្រុស អាយុ ១៣​ឆ្នាំ​
៣.​សាយ សុវណ្ណារ៉ា ភេទ​ប្រុស អាយុ ១៣​ឆ្នាំ​។​

​ក្មេងរងគ្រោះ​ទាំង ៣​នាក់​នេះ ខណៈពេល​ពួកគេ​ដើរ​ឃ្វាលក្របី បាន​ប្រទះឃើញ​គ្រាប់បែក​នៅក្នុង​គម្ពោត​ព្រៃ ក៏បាន​យកមក​បោះ​លេង​ដាក់គ្នា​ទៅវិញទៅមក​ពេលនោះ​មាន​ម្នាក់​ចាប់​មិន​ជាប់​ក៏​ធ្លាក់​ទៅ​ដី បណ្តាល​ឲ្យ​ផ្ទុះ​រងរបួស​ធ្ងន់​ទាំង​៣​នាក់​តែម្តង​។​

​ក្រោយពេល​កើតហេតុ អាណាព្យាបាល បាន​យកមក​ព្យាបាល​របួស​នៅ​មណ្ឌល​សុខភាព​អណ្តូងទឹក ដោយ​អ្នកជំងឺ​មាន​អាកា​រៈ​ធ្ងន់ធ្ងរ​ពេក គ្រូពេទ្យ​ក៏បាន​ប​ញ្ចូ​ន​បន្តទៅ​មន្ទី​ពេទ្យ​បង្អែក​ស្រែអំបិល ស្ថិតក្នុង​ស្រុកស្រែ​អំបិល ខេត្តកោះកុង​។​

​អាជ្ញាធរ​មីន សូម​អំពាវនាវ​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូមកុំ​ប៉ះពាល់​នៅពេល​ឃើញ​មីន​និង​គ្រាប់​មិនទាន់​ផ្ទុះ ហើយ​ត្រូវ​រាយការណ៍​ជាបន្ទាន់​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​ប្រតិបត្តិ​ករ​បោសសម្អាត​មីន​ដែល​នៅ​ជិត​ទីនោះ​ដើម្បី​យក​គ្រាប់​ទាំងនោះ​ទៅ​កំទេចចោល​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close