ពលករ​ខ្មែរ ១២៦​នាក់ ត្រូវបាន​ភាគី​ថៃ បញ្ជូនមក​ប្រទេស​កម្ពុជា​វិញ តាម​ច្រក​អូរ​អន្លក់

បាត់ដំបង​៖ នគរបាល​ខេត្តបាត់ដំបង កាលពី​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០២១ បានឱ្យដឹងថា ពលករ​ខ្មែរ​ចំនួន ១២៦​នាក់ ក្នុងនោះ​មាន​ស្រី ចំនួន​៤៧​នាក់ ក្មេង​ចំនួន​១១​នាក់ ក្មេងស្រី​៧​នាក់ បាន​វិល​ត្រឡប់មក​ក្នុងប្រទេស​កម្ពុជា វិញ តាម​ច្រក​អូរ​អន្លក់ ស្រុក​កំរៀង ខេត្តបាត់ដំបង ដែល​ខាង​ភាគី​ថៃ បាន​បញ្ជូនមក​។​

​សូមបញ្ជាក់ថា ប្រជា​ពលករ​ខ្មែរ​ទាំង​១២៦​នាក់​នោះ ត្រូវបាន​កងកម្លាំង​បានធ្វើការ​វាស់​កំដៅ និង​កត់ត្រា​រួច បន្ទាប់មក​ក្រុមគ្រូពេទ្យ​ជំនាញ ដែល​ប្រចាំការ​នៅតាម​តំបន់​ព្រំដែន បាន​យក​សំណាក ដើម្បី​ធ្វើតេស្ត​រហ័ស​រួចរាល់​ហើយ​ផងដែរ ។​

​ជា​លទ្ធផល​ក្រោយពី​ធ្វើតេស្ត​រហ័ស​រួច ឃើញថា​ពលករ​ទាំង​១២៦​នាក់​នោះ គឺ​អវិជ្ជមាន​ជំងឺ​កូ​វីដ​១៩​ទាំងអស់ ទន្ទឹមនឹងនោះ​ក្រុមការងារ​បានធ្វើការ​បញ្ជូន​ពួកគាត់​ទៅធ្វើ​ច​ត្តា​ឡី​ស័ក​បន្ត នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​អូរ​ល្វា ស្ថិតក្នុង​ស្រុក​សំពៅ​លូន នៃ​ខេត្តបាត់ដំបង​ផងដែរ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close