កិច្ចប្រជុំG7 នៅអង់គ្លេសនៅខែធ្នូ ប្រទេសអាស៊ានក៏ទទួលការអញ្ជើញចូលរួមលើកលែងតែមីយ៉ាន់ម៉ា
អង់គ្លេសបានអញ្ជើញបណ្តាប្រទេសនៅក្នុងតំបន់អាស៊ាន លើកលែងតែប្រទេសមីយ៉ាន់ម៉ាទៅចូលរួមកិច្ចប្រជុំ G7 នៅទីក្រុងលីវើភូល ក្នុងពេលដែលមានក្តីបារម្ភពីការប្រកួតប្រជែងអាវុធបរមាណូនៅក្នុងតំបន់។
សារព័ត៌មាន Guardian បានដកស្រង់សំដីរដ្ឋមន្ត្រីការបរទេសអង់គ្លេស លោកស្រី Liz Truss បានឲ្យដឹងថា «ខ្ញុំចង់បង្កើនបណ្តាញសេរីនៅលើពិភពលោក ដើម្បីជំរុញប្រជាធិបតេយ្យ ។ទន្ទឹមនឹងនោះ យើងនឹងលើកទឹកចិត្តដល់ប្រទេសដែលមានចក្ខុវិស័យដូចគ្នា បង្កើនកិច្ចសហប្រតិបត្តិការណ៍ដើម្បីផលប្រយោជន៍រួម។
ប្រទេសតែមួយគត់ដែលស្ថិតនៅតំបន់អាស៊ានដែលមិនបានអញ្ជើញចូលរួមគឺប្រទេសមីយ៉ាន់ម៉ា។ ជំនួសវិញអង់គ្លេសបានអញ្ចើញតំណាងដែលមិនមានជាសមាជិករដ្ឋាភិបាលយោធា ទៅចូលរួមកិច្ចប្រជុំ។កិច្ចប្រជុំ G7 នឹងធ្វើឡើងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១០ខែធ្នូឆ្នាំ២០២១។
កន្លងមកអាស៊ានក៏បានប្រកាស អញ្ជើញតំណាងដែលមិនមែនជាអ្នកនយោបាយនៅក្នុងរដ្ឋាភិបាលយោធាទៅចូលរួមកិច្ចប្រជុំកំពូល អាស៊ាន-ចិន។
រដ្ឋាភិបាលទីក្រុងប៉េកាំងបានចាត់ទុក ការពង្រីកកិច្ចប្រជុំ G7 មកកាន់ប្រទេសតំបន់អាស៊ាន ក្នុងគោលដៅស្វែងរកការគាំទ្រ ពីប្រទេសក្នុងតំបន់ទៅលើសន្ធិសញ្ញា AUKUS ក៏ដូចជាការស្វែងរកការគាំទ្រពីប្រទេសក្នុងតំបន់អាស៊ាន ដើម្បីទប់ស្កាត់ឥទ្ធិពលចិន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។