ចាប់ខ្លួន​ជនសង្ស័យ ២​នាក់ ពាក់​ពន្ធ​ករណី​ចែកចាយ​គ្រឿង​ជិត ៣០​ក​ញ្ចា​ប់​

​ភ្នំពេញ​៖ ជនសង្ស័យ​ចំនួន ២​នាក់ ត្រូវបាន​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន នៃ​អធិការ​ដ្នា​ន​នគរបាល ខណ្ឌទួលគោក បានធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន កាលពី​យប់ ថៃ្ង​ទី​២១ ខែវិច្ឆិកា ឆាំ្ន​២០២១ ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន នៅ​ចំណុច​ផ្លូវ​រថភ្លើង ក្រុម​៦២ ភូមិ​១៦ សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។

​ជនសង្ស័យ​ទាំង ២​នាក់​នោះ គឺ​ឈ្មោះ អ៊​ន ធួ​ក ហៅ​ធួ​ក ភេទ​ប្រុស អាយុ​៣៣​ឆាំ្ន ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​ពុំ​ចាំ​លេខ​ផ្លូវ​រថភ្លើង សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក រាជធានី ភ្នំពេញ និង​ឈ្មោះ ប៊ុន ដា ហៅ​គង់ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ដី​ឡូ​តិ៍​លេខ​៣ ផ្លូវ​រថភ្លើង​ក្រុម​៦២ ភូមិ​១៦ សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

​ចំណែក​វ​ត្តុ​តាង​ចាប់បាន​៖ ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​គ្រឿងញៀន ចំនួន​២៦ ( កញ្ចប់​ធំ ចំនួន​០១​កញ្ចប់ និង​កញ្ចប់​តូច ចំនួន​២៥​កញ្ចប់ ) ទុយោ​ឆាំ​គ្រឿង ចំនួន​០១ បំពង់​កែវ​កែឆ្នៃ​សម្រាប់​ជក់​គ្រឿងញៀន ចំនួន​០៣ កូន​កាបូប​ពណ៌​ខ្មៅ​សម្រាប់​ដាក់​គ្រឿងញៀន ចំនួន​០១ និង​ថង់​ផ្លា​ស្ទិ​ក​សម្រាប់​ច្រក​គ្រឿងញៀន ចំនួន​០១​។​

​បច្ចុប្បន្ន​ជនសង្ស័យ កំពុង​ឃាត់ខ្លួន​ជាប​ណោះ្ត​អាសន្ន នៅ​អធិការដ្ឋាន​នគរបាល ខណ្ឌទួលគោក ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close