ក្រសួងធនធានទឹក៖ ស្ថានភាពទឹកទន្លេមេគង្គ ទន្លេបាសាក់ និងទន្លេសាប បានបន្តស្រកជាបណ្តើរៗហើយ!
ក្រសួងធនធានទឹក និងឧតុនិយម បានការព្យាករកម្ពស់ទឹកសម្រាប់រដូវវស្សា ឆ្នាំ២០២១នេះ នឹងផ្អាកចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះតទៅ ដោយស្ថានភាពទឹកទន្លេមេគង្គ ទន្លេបាសាក់ និងទន្លេសាប បានបន្តស្រកជាបណ្តើរៗ ពុំមានឡើងទៀតទេ។
ក្រសួង នៅតែបន្តតាមដានស្ថានភាពកម្ពស់ទឹកទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ជាប្រចាំ ក្នុងករណីមានហេតុការណ៍អ្វីមួយកើតឡើងខុសប្រក្រតី ក្រសួងនឹងជូនដំណឹងដើម្បីជូនជ្រាបបន្ថែមទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។