កូវីដ១៩! វៀតណាម ឆ្លងជាង១ម៉ឺននាក់ និងស្លាប់១៦៧នាក់ទៀត
វៀតណាម៖ ក្រសួងសុខាភិបាលវៀតណាមបានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ ចំនួន១១,១៣២ករណីបន្ថែមទៀត កាលពីថ្ងៃទី២៣ វិច្ឆិកាម្សិលមិញ។
ក្រសួងសុខាភិបាលថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើមាន ០៦ករណីជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុកទាំងអស់ ខណៈទីក្រុងហូជីមិញដែលជាចំណុចកណ្តាល នៃការផ្ទុះរីករាលដាលជំងឺនេះ បានរ៉ាប់រងចំនួន១,២០៤ករណី។
ក្រសួងសុខាភិបាលវៀតណាម ក៏បានប្រកាសពីករណីអ្នកស្លាប់ថ្មី ដោយសារជំងឺកូវីដ១៩ ចំនួន១៦៧នាក់បន្ថែមទៀតផងដែ។
គិតត្រឹមយប់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះវៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១,១៤៣,៩៦៧នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៩១១,៣១០នាក់ ចំណែកអ្នកស្លាប់សរុបចំនួន ២៤,១១៨នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។