ប្រទះឃើញ​ថាស​លោហៈ​ នៅ​ប្រាសាទអង្គរវត្ត​

ខេត្តសៀមរាប​៖ កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ ក្រុមការងារ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ប្រទះឃើញ​ថាស​លោហៈ​កប់​ដី​ក្នុង​ដី​នៅ​ចន្លោះ​រានហាល និង​បណ្ណាល័យ​ខាងត្បូង​ប្រាសាទអង្គរវត្ត​។

​ថាស​លោហៈ​នេះ មាន​ទំហំ​អង្កត់ផ្ចិត ៦២​ស​.​ម ជម្រៅ​បាត​ថាស ៣ ស​.​ម ផ្ទៃ​បាត​រាង​មូល និង​រីក​មាត់​ឡើង​មកលើ​បន្តិច និង​បត់​រាបស្មើ ដោយ​ផ្នែក​ខាងចុង​មាន​រាង​ក្បាច់​កោង​តូចៗ​ព​ទ្ធ័​ជុំវិញ​។ នៅលើ​ផ្ទៃ​ថាស​ទាំងមូល​នេះ​ពុំ​ឃើញ​មាន​ក្បាច់លម្អ រឺ​អក្សរ​អ្វីដែល​អាចអោយ​យើង​កំណត់​ពី​អាយុកាល​នៃ​វត្ថុ​នេះ​អោយបាន​ច្បាស់លាស់​នៅឡើយ​ទេ​។

​បច្ចុប្បន្ន ក្រុម​ចុះបញ្ជី​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ បាន​យកមក​រក្សា​ទុកជា​បណ្តោះ​អាសន្ន នៅ​មជ្ឈមណ្ឌល​ជាតិ​អាជ្ញាធរ​ជាតិ​អប្សរា ដើម្បី​ធ្វើការ​ចុះបញ្ជី និង​កំណត់​អត្តសញ្ញាណ​វត្ថុ​បុរាណ​នេះ​ជាដំបូង​សិន មុននឹង​លាង​សម្អាត និង​ជួសជុល​តាម​បច្ចេកទេស​ជំនាញ​ជួសជុល​វត្ថុ​បុរាណ​ជា​បន្តទៀត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close