បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ២២នាក់ និងស្លាប់ ៥នាក់ទៀត
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មី ២២នាក់ទៀត ខណៈមានអ្នកជាសះស្បើយ ១៩នាក់ និងមានអ្នកស្លាប់ថ្មី ៥នាក់ទៀត កាលពីម្សិលមិញ។
ក្រសួងសុខាភិបាល បញ្ជាក់ថា ក្នុងចំណោមអ្នកវិជ្ជមានទាំង ២២នាក់នោះ មានអ្នកដំណើរមកក្រៅប្រទេស ០៣នាក់ និង ករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈថ្មី ១៩នាក់។ អ្នកស្លាប់ទាំង៥នាក់ ក្នុងនោះមិនបានចាក់វ៉ាក់សាំងកូវីដ-១៩ ចំនួន០៣នាក់។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន ១២ម៉ឺន ១៣៤នាក់។ ក្នុងនោះបានព្យាបាលជាសះស្បើយសរុប ១១ម៉ឺន ៦ពាន់ ៥០៧នាក់ និងអ្នកស្លាប់សរុប ២ពាន់ ៩៤០នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។