បង្ក្រាប​ក្មេង​ទំនើង ៩​នាក់ ករណី​ប្រើប្រាស់​គ្រឿងញៀន យក​កាំបិត និង​ដាវ​សាំ​ម៉ូ​រ៉ៃ កាប់​មនុស្សម្នា​ក់រងរ​បួស​ធ្ងន់

​ភ្នំពេញ​៖ នគរបាល​ខណ្ឌ​ប្ញ​ស្សី​កែវ បាន​ចាប់ខ្លួន​ក្មេង​ទំនើង​ចំនួន ៩​នាក់​ប្រើប្រាស់​គ្រឿងញៀន បានធ្វើ​សកម្មភាព​យក​កាំបិត និង​ដាវ​សាំ​ម៉ូ​រ៉ៃ​កាប់​ទៅលើ​ជនរងគ្រោះ និង​ម៉ូតូ បណ្តាលឱ្យ​រងរបួស​ធ្ងន់ ខណៈ​ជនរងគ្រោះ​កំពុង​អង្គុយ​ផឹក​កាហ្វេ នៅក្នុង​ហាង​មួយកន្លែង​នៅ​ចំណុច​ផ្លូវ​៩៣ ក្រុម​១៥ ភូមិ​ចុង​ខ្សាច់ សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ​ប្ញ​ស្សី​កែវ រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២១​។​

​សមត្ថកិច្ច ថា អំពើ​ហឹ​ង្សា​នេះ សង្ស័យ​ជា​ករណី​សងសឹក​គំនុំ​។ ជនសង្ស័យ ត្រូវបាន​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​សរុប ៩​នាក់ នៅក្នុង​ភូមិសាស្ត្រ​ខណ្ឌ​ប្ញ​ស្សី​កែវ ជាមួយ​ម៉ូតូ ៣​គ្រឿង និង​ដកហូត​វត្ថុតាង​កាំបិត ២​ដើម​,​ដាវ​សាំ​ម៉ូ​រ៉ៃ​១​ដើម និង​ច្រ​វ៉ា​ក់​ដែក ១​ខ្សែ​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង ៩​នាក់ ត្រូវបាន​កសាង​សំណុំរឿង​ចាប់​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាមផ្លូវ​ច្បាប់​។ ដោយឡែក​បក្ខពួក​នៅ​សេសសល់​សមត្ថកិច្ច​កំពុង​បន្ត​ស្រាវជ្រាវ ដើម្បី​ស្វែងរក​ចាប់ខ្លួន​បន្ត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close