ស្លាប់​និង​បាត់​ខ្លួន​ជាច្រើន​ដោយ​គ្រោះទឹកជំនន់ បណ្តាលមកពី​ភ្លៀង​ធ្លាក់​ខ្លាំង នៅ​វៀតណាម​

យ៉ាងហោចណាស់​ក៏មាន​មនុស្ស ១៣​នាក់​ស្លាប់ និង​បាត់​ខ្លួន​ជាច្រើន​ដោយ​គ្រោះទឹកជំនន់​បាក់​ដី​នៅក្នុង​ខេត្ត ភូ​អៀង និង​បិ​ញ​ឌិ​ញ​។ ផ្លូវ​ថ្នាល់​ជាច្រើន ត្រូវបាន​កាត់ផ្តាច់ ។​

​អាជ្ញាធរ​វៀតណាម​នៅ​ថ្ងៃ ទី​០២ ខែធ្នូ ឆ្នាំ​២០២១ នេះ​បាន​រាយការណ៍​ឱ្យដឹងថា យ៉ាងហោចណាស់​មនុស្ស​ចំនួន ១៨​នាក់​បាន​បាត់​ខ្លួន បន្ទាប់ពី​គ្រោះទឹកជំនន់ និង​គ្រោះ​រអិល​បាក់​ដី ដែល​បង្កឡើង​ដោយ​ភ្លៀង​ធ្លាក់​ខ្លាំង បាន​វាយប្រហារ​ភាគ​កណ្តាល នៃ​ប្រទេស​វៀតណាម ផ្ទះសម្បែង​ជាច្រើន​ខ្នង ត្រូវបាន​បំផ្លាញ ខណៈ​ផ្លូវថ្នល់​ជាច្រើន​ខ្សែ ក៏ត្រូវ​បាន​រង​ការខូចខាត​ផងដែរ​។​

​មកទល់​ថ្ងៃទី​២​ខែធ្នូ កម្រិត​ទឹកជំនន់​បាន​ស្រក​ចុះ​វិញ ហើយ​កិច្ចខិតខំ​ប្រឹងប្រែង បាននិងកំពុង​ដំណើរកា​រ ដើម្បី​ស្វែងរក​អ្នក​បាត់​ខ្លួន ខណៈ​ផ្លូវថ្នល់​មួយចំនួន​ត្រូវបាន​កាត់ផ្ដាច់​។ អាជ្ញាធរ​វៀតណាម​បាន​បន្ថែមថា ខេត្ត ភូ​អៀង (Phu Yen), ប៊ិ​ញ ឌិ​ញ (Binh Dinh) និង ដាក់ ឡាក់ (Dak Lak) បាន​រង​ការវាយប្រហារ​ខ្លាំង​បំផុត ដោយ​គ្រោះទឹកជំនន់​បាន​ជន​លិច និង​បំផ្លាញ​ផ្ទៃដី​វាលស្រែ​ប្រមាណ ៧៨០​ហិកតា​។​

​ប្រទេស​វៀតណាម​ងាយ​នឹងរង​ការវាយប្រហារ​ដោយ ព្យុះភ្លៀង និង​ទឹកជំនន់​ខ្លាំងណាស់ ដោយសារ​តំបន់ឆ្នេរ​សមុទ្រ នៃ​ប្រទេស​នេះ​មាន​ប្រវែង​វែង​។ គ្រោះធម្មជាតិ​ដែល​ភាគច្រើន​ជា​គ្រោះទឹកជំនន់ និង​បាក់​ដី ដែល​បង្កឡើង​ដោយ​ព្យុះភ្លៀង បានសម្លាប់​មនុស្ស​ចំនួន ៣៧៨​នាក់​កាលពី​ឆ្នាំ​២០២០៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close