ស្លាប់ ១៤នាក់ បាត់ខ្លួនច្រើននាក់ទៀត ដោយសារផ្ទុះភ្នំភ្លើង នៅឥណ្ឌូនេស៊ី
មានករណីផ្ទុះភ្នំភ្លើង Semeru នៅប្រទេសឥណ្ឌូនេស៊ី បណ្តាលឱ្យមានមនុស្សបាត់បង់ជីវិត និង ខូចខាតផ្ទះសម្បែងជាច្រើន ថ្មីៗនេះ។ ភ្នំភ្លើង Semeru មានទីតាំងស្ថិតនៅក្នុងខេត្ត Java ភាគខាងកើតនៃប្រទេសបានផ្ទុះ កាលពីថ្ងៃសៅរ៍។
ហេតុការណ៍នេះបានបណ្តាលឲ្យស្លាប់មនុស្ស១៤នាក់ និង រងរបួស ៥៦នាក់ ក្នុងចំណោមនោះ មាន៣៥នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ហើយជាច្រើននាក់ទៀតបាត់ខ្លួនរកមិនទាន់ឃើញនៅឡើយ។
ក្រៅពីនេះ យ៉ាងហោចណាស់ មនុស្ស ១៣០០នាក់ ត្រូវបានជម្លៀសទៅកាន់កន្លែងមានសុវត្ថិភាព ក្រោយពីផ្ទះសម្បែងរាប់រយខ្នង និង សាលារៀនចំនួន ៣៣ទីតាំង ត្រូវបានបំផ្លាញដោយហេតុការណ៍បំផ្ទុះភ្នំភ្លើងនេះ។
ឥណ្ឌូនេសុគឺជាប្រទេសមួយ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជារឿយៗ តែងប្រឈមមុខជាមួយគ្រោះធម្មជាតិ បំផ្ទុះភ្នំភ្លើង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។