ត្រូវស្ត្រី២១នាក់ចោទប្រកាន់រំលោភបំពាន់ផ្លូវភេទ មន្ត្រីឥណ្ឌាលាលេងពីដំណែង
រដ្ឋលេខាធិការក្រសួង ការបរទេសអាមេរិក លោក M.J.Akbar បានលាលេងចេញពីដំណែង ដោយសារតែ ក្រុម «Me too»។ បន្ទាប់ពីស្ត្រី២១នាក់ចោទប្រកាន់រូបលោកថាបានរំលោភបំពាន់ផ្លូវភេទ។
លោក M.J. Akbar បានសម្រេចលាលេងចេញពីដំណែង កាលពីថ្ងៃទី១៧ខែតុលាបានសម្រេចលាលេងចេញពីដំណែងបន្ទាប់ពី ស្ត្រី២១នាក់ បានចោទប្រកាន់លោក ថាបានរំលោភបំពាន់ផ្លូវភេទ។
លោក Akbar បានឲ្យដឹងថានៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកនឹងប្រឆាំងចំពោះ «ការចោទប្រកាន់មិនពិត» ដែលធ្វើឡើងចំពោះរូបលោក។ បន្ទាប់ពីមានការចោទប្រកាន់ ពីបទរំលោភផ្លូវភេទ ពីសំណាក់ក្រុមស្ត្រីជាអ្នកសារព័ត៌មានជាច្រើនរូប ដែលធ្លាប់បានធ្វើការជាមួយលោក កាលពីលោក នៅបម្រើការងារជាអ្នកនិពន្ធសារព័ត៌មាននោះ លោក Akbar បានដាក់ពាក្យបណ្តឹងពីបទបរិហារកេរ្តិ៍តបទៅវិញ នៅតុលាការទីក្រុង Delhi ប្រឆាំងនឹងស្ត្រីម្នាក់ក្នុងចំណោមស្ត្រីអ្នកសារព័ត៌មានទាំងនោះ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។