អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន ត្រូវបាន​បាញ់ប្រហារ ខណៈ​កំពុង​ថ្លែង​សុន្ទរកថា នៅ​ទីក្រុង Nara

​ជប៉ុន​៖ ទូរទស្សន៍ NHK បាន​រាយការណ៍​នៅ​ថ្ងៃ​សុក្រ ទី​៨ ខែកក្កដា ថា អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន លោក Shinzo Abe ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ បន្ទាប់ពី​ត្រូវបាន​បាញ់ប្រហារ ខណៈ​កំពុង​ថ្លែង​សុន្ទរកថា​នៅ​ទីក្រុង Nara ភាគ​ខាងលិច​ប្រទេស​ជប៉ុន​។​

​អ្នកយកព័ត៌មាន NHK ម្នាក់​នៅ​កន្លែងកើតហេតុ​បាន​និយាយថា ពួកគេ​អាច​ឮ​សំឡេង​ពីរ​គ្រាប់​ជាប់ៗ​គ្នា ក្នុងអំឡុងពេល​សុន្ទរកថា​របស់លោក Abe ។​

​នគរបាល​បាន​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់ ដោយ​ដកហូតយក​កាំភ្លើង​ពី​ទីតាំង​កើតហេតុ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close