អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន ទទួលមរណភាព​ក្នុង​វ័យ ៦៧​ឆ្នាំ ក្រោយ​រង​ការបាញ់ប្រហារ

(​តូ​ក្យូ​)៖ អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន លោក អា​បេ សិន​ហ្សូ បានទទួល​មរណភាព​ហើយ​នៅ​ថ្ងៃ​សុក្រ​នេះ បន្ទាប់ពី​រង​ការបាញ់ប្រហារ​កំឡុងពេល​ថ្លែង​សុរ​ន្ទ​កថា​មួយ​ក្នុង​ទីក្រុង Nara ភាគ​ខាងលិច​ប្រទេស​ជ​បុ​ន​។ នេះ​បើតាម​ការចេញផ្សាយ​ដោយសារ​ព័ត៌មាន NHK នៅ​ថ្ងៃ​សុក្រ ទី​៨ ខែកក្កដា ឆ្នាំ​២០២២​។​

​បើតាម NHK មាន​ស្នូរ​គ្រាប់កាំភ្លើង​ត្រូវបាន​គេ​ឮ នៅពេល​លោក អា​បេ កំពុង​ថ្លែង​សុន្ទរកថា​សម្រាប់​យុទ្ធនាការ​ឃោសនាបោះឆ្នោត​មួយ​នៃ​បេក្ខជន មកពី​គណបក្ស​សេរី​ប្រជាធិបតេយ្យ ខណៈ​ការបោះឆ្នោត​សភា​ជាន់ខ្ពស់​ជប៉ុន​នឹងធ្វើ​ឡើង​នៅ​ថ្ងៃអាទិត្យ​ចុង​សប្ដាហ៍​នេះ​។ ចំណែកឯ បុរស​ម្នាក់​ជា​ជនសង្ស័យ​ម្នាក់ ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​។​

​លោក អា​បេ មាន​អាយុ​៦៧​ឆ្នាំ បាន​កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​ជប៉ុន ពី​ឆ្នាំ​២០០៦ ដល់​ឆ្នាំ​២០០៧ និង​ពី​ឆ្នាំ​២០១២ ដល់​ឆ្នាំ​២០២០៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close