ក្លែងហត្ថលេខា និងត្រា សម្តេចតេជោ ហ៊ុន សែន និងសម្តេច ស ខេង ឲ្យមន្រ្តីកាត់ដី៤០០ហិកតានៅស្រុកឈូក
បុរសស្រ្តីចំនួន២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួន ក្រោយពីបានក្លែងហត្ថលេខា និងត្រាសម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដោយឲ្យមន្រ្តីថ្នាក់ក្រោមកាត់ដីចំនួន៤០០ហិកតានៅ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បច្ចុប្បន្នបានផ្ទេរ ទៅ ភូមិព្រៃព្រាយ ឃុំ ត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត ។
ជនក្លែងបន្លំហត្ថលេខា និងត្រាថ្នាក់ដឹកនាំនេះ ត្រូវបានបញ្ជាក់ថា មានឈ្មោះ ថា មុតសុភី និងឈ្មោះ ស៊ូ សុវណ្ណារី ។
ការឈានទៅដល់ការចាប់ខ្លួននេះ គឺធ្វើឡើងក្រោយពីអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ ធ្វើការស្រាវជ្រាវ និងរកមិនឃើញថាមានឯកសារទាំងនោះចុះបញ្ជីនោះទេ ។
យ៉ាងណាក៏ដោយបើតាមសេចក្តីរាយការណ៍ ជនសង្ស័យទាំង២នាក់ ត្រូវបានចាប់បញ្ជូននៅផ្ទះមេធាវីមួយរូបក្នុងរាជធានីភ្នំពេញ ហើយបច្ចុប្បន្នបានបញ្ជូនខ្លួនទៅកាន់ខេត្តកំពត ដើម្បីចាត់វិធានការបន្តហើយ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។