អាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាម ឡើងថ្លៃសេវាដឹកជញ្ជូន ព្រោះកំណើនថ្លៃប្រេងឥន្ធនៈ
ហាណូយ៖ ដើម្បីដោះស្រាយបញ្ហាកំណើនថ្លៃប្រេងឥន្ធនៈ អាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាម (CAAV) បានស្នើក្រសួងដឹកជញ្ជូនវៀតណាម (MOT) សុំដំឡើងថ្លៃសេវាដឹកជញ្ជូនផ្លូវអាកាស ចំពោះផ្លូវហោះហើរក្នុងស្រុក។
ផ្អែមតាមសំណើថ្មីមួយដែលបានផ្ញើទៅក្រសួងដឹកជញ្ជូនវៀតណាម អាជ្ញាធរអាកាសចរណ៍ស៊ីវិល បានស្នើសុំឱ្យកាត់បន្ថយពន្ធការពារបរិស្ថាននិងពន្ធនាំចូលសម្រាប់ប្រេងឥន្ធនៈយន្តហោះ និងការដំឡើងថ្លៃសេវាលើផ្លូវហោះហើរក្នុងស្រុក។
អាជ្ញាធរ CAAV ស្នើដំឡើងថ្លៃដឹកជញ្ជូនអ្នកដំណើរលើផ្លូវហោះហើរក្នុងស្រុក ៣,៧៥ភាគរយដល់តម្លៃដែលបានកំណត់ ក្នុងឆ្នាំ២០១៤។
ជាមួយគ្នានេះ ក្រុមហ៊ុនអាកាសចរណ៍មួយបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ក្រុមហ៊ុនបានបង្កើតផែនការអាជីវកម្មរបស់ខ្លួនដោយផ្អែកលើតម្លៃសាំងនៅ ៨០ ដុល្លារក្នុងមួយបារ៉ែល ក្នុងឆ្នាំ២០២២។ ក្រុមហ៊ុន Vietjet Air ថា នឹងត្រូវចំណាយបន្ថែមចំនួនពី ៦,៥ទ្រីលានដុង (២៨២លានដុល្លារ) ដល់ ៧,៥ទ្រីលានដុង។
យ៉ាងណាក៏ដោយ ពុំទាន់មានការចេញផ្សាយពីចម្លើយតបពីភាគីក្រសួងដឹកជញ្ជូន ចំពោះសំណើរបស់អាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាមបែបនះ នៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។