ថៃ ត្រូវការ​កម្មករ​មក​ពី​ក្រៅប្រទេស​ជាង កន្លះ​លាន​នាក់

​បាងកក​៖ សភាពាណិជ្ជកម្ម​របស់​ប្រទេស​ថៃ​បាន​ឲ្យ​ដឹង នៅ​ថ្ងៃទី​១២ កក្កដា ២០២២​ថា ថៃ​ត្រូវការ​កម្មករ​ចំណាកស្រុក ជាង​កន្លះ​លាន​នាក់ ខណៈដែល​សេដ្ឋកិច្ច​ធំ​ទី​ពីរ​របស់​អាស៊ីអាគ្នេយ៍​មួយ​នេះ​កំពុង​តស៊ូ​ជាមួយនឹង​ការ​ស្ទុះ​ងើប​ឡើងវិញ​ក្រោយ​ជំងឺ​រាតត្បាត​។​

​លោក Poj Aramwattananont អនុប្រធាន​សភាពាណិជ្ជកម្ម​ថៃ បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​មួយ​ថា តម្រូវការ​កម្ម​ករមា​ន​កម្រិត​ខ្ពស់ នៅក្នុង​វិស័យ​ដែល​ពឹង​ផ្អែកលើ​កម្លាំង​ពលកម្ម រួមទាំង​ទំនិញ​កសិកម្ម និង​ការកែច្នៃ​ម្ហូបអាហារ​សម្រាប់​ការនាំចេញ សំណង់ និង​ទេសចរណ៍ និង​សេវាកម្ម​។​

​លោក​បាន​ថ្លែងថា​៖ «​សព្វថ្ងៃនេះ កម្មករ​គឺជា​បញ្ហា​ធំ​សម្រាប់​ជំរុញ​សេដ្ឋកិច្ច​ប្រទេស​នេះ​នឹងត្រូវ​ការ​ពលករ​ចំណាកស្រុក​សរុប​យ៉ាងហោចណាស់​ពី ៣ ទៅ ៤ លាន​នាក់​ដើម្បី​ឲ្យ​សេដ្ឋកិច្ច​ដើរទៅ​មុខ​។​

​លោក Poj បាន​និយាយថា ឧបសគ្គ​ក្នុងការ​ជ្រើសរើស​ពលក​រ​ចំណាកស្រុក​រួមមាន​បញ្ហា​នៅក្នុង​ប្រទេស​កំណើត​រប​ស់​ពួកគេ ដូចជា ភាពចលាចល​ស៊ីវិល​ក្នុងប្រទេស​មី​យ៉ាន់​ម៉ា និង​ការប្រកួតប្រជែង​សម្រាប់​កម្មករ​មកពី​ប្រទេស​ផ្សេងទៀត​ដូចជា​ប្រទេស​ជប៉ុន និង​ប្រទេស​ចិន​។​

​លោក​ថា ថៃ បច្ចុប្បន្ន មាន​ពលករ​ចំណាកស្រុក ដែលមាន​ឯកសារ​ត្រឹមត្រូវ ២,៥ លាន​នាក់ មកពី​បណ្តា​ប្រទេសជិតខាង​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close