វៀតណាម រង​ការវាយប្រហារ​ដោយ​រលក​ត្រជាក់ នៅ​ភាគ​ខាងជើង នៅ​សប្តាហ៍​ក្រោយ​

​ហាណូយ​៖ មជ្ឈមណ្ឌល​ជាតិ​សម្រាប់​ការព្យាករណ៍​វា​រី​ឧតុនិយម​នៃ​ប្រទេស​វៀតណាម​បាន​ឲ្យ​ដឹងថា បើតាម​ការព្យាករណ៍ តំបន់​ភាគ​ខាងជើង​ថា​នឹងមាន​រលក​ត្រជាក់​នៅ​ចុងខែ​កញ្ញា​។​

​ប្រភព​ថា សីតុណ្ហភាព​នឹង​ធ្លាក់ចុះ​បន្តិច ហើយ​វា​នឹង​ត្រជាក់​នៅពេល​យប់ និង​ពេលព្រឹក​ព្រលឹម​។ វា​អាច​នឹងមាន​ខ្យល់​បក់​ខ្លាំង​នៅ​ភាគ​ខាងជើង និង​អាចមាន​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​តំបន់​កណ្តាល នៅ​ចុងខែ​នេះ​។​

​ទោះជា​យ៉ាងណាក៏ដោយ តំបន់​ភាគ​ខាងជើង​អាច​ឃើញ​សីតុណ្ហភាព ខ្ពស់ជាង​មធ្យម​ប្រចាំឆ្នាំ​ប្រហែល ០.៥ អង្សា​សេ នៅ​ខែក្រោយ​។ នៅ​ថ្ងៃ​ព្រហស្បតិ៍ និង​សុក្រ​សប្តាហ៍​នេះ និង​ថ្ងៃ​ពុធ និង​ថ្ងៃ​ព្រហស្បតិ៍ សប្តាហ៍​ក្រោយ វា​អាច​នឹងមាន​ភ្លៀង​ធ្លា​ក់នៅ​តំបន់​ខ្លះ​នៃ​ភាគ​ខាងជើង​។​

​មជ្ឈមណ្ឌល​ព្យាករណ៍​ថា តំបន់​ចាប់ពី Thanh Hoa ដល់ Thua Thien-Hue នៅ​តំបន់​កណ្តាល​អាចមាន​ភ្លៀង​ធ្លាក់​ចាប់​ពីថ្ងៃ​ព្រហស្បតិ៍​ដល់​ថ្ងៃ​សុក្រ​សប្តាហ៍​នេះ និង​ចាប់​ពីថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃ​ព្រហស្បតិ៍ សប្តាហ៍​ក្រោយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close