កាសុីណូគ្នានអាជ្ញាប័ណ្ណមួយកន្លែងកំពុងបើកលេងល្បែងគ្រប់ប្រភេទពិសេសនោះគីល្បែងបក្សីកីឡា(ជល់មាន់)អាជ្ញាធរមើលរំលង?
ល្បែងស៊ីសងគ្រប់ប្រភេទកំពុងបើកលេងយ៉ាងគគ្រឹកគគ្រេង នៅក្នុង កាស៊ីណូ(ហេរ៉ូ៧៧៧)ជិតច្រកទ្វារអន្តរជាតិបន្ទាយចក្រី ស្តិតនៅភូមិកគោ ឃុំបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង អស់រយៈពេលជាច្រើនខែមកហើយ
ទាំងដែលមិនទាន់មាន អាជ្ញាប័ណ្ណពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សម្រាប់ធ្វើអាជីវកម្ម! ។
គឺមានត្រឹម,ស,ជ,ណ,ពីទីស្ដីការគណៈរដ្ឋមន្ត្រី សម្រាប់សាងសង់មជ្ឈមណ្ឌលកំសាន្ត ភោជនីយដ្ឋាន សណ្ឋាគារ ក្លឹបម៉ាស្សា ក្លឹបឌឺស្កូ ខារ៉ាអូខេ បាញ់ស៊ីប និងកន្លែងភ្នាល់ល្បែង ប៉ុណ្ណោះ។
ប៉ុន្តែផ្ទុយទៅវិញកាស៊ីណូមួយនេះ បែរជាបំពានធ្វើអាជីវកម្ម អស់ជាច្រើនខែ ដោយពុំទាន់បានបំពេញកាតព្វកិច្ចសុំច្បាប់ ឬអាជ្ញាប័ណ្ណពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្តុនៅឡើយទេ? ម្យ៉ាងវិញទៀត!,ស,ជ,ណ,ដែលចេញក្រោយឆ្នាំ២០១៧ គឺមិនមានដាក់បញ្ចូលល្បែងបក្សីកីឡាទេ!
មិនគួរណាថៅកែកាស៊ី(ហេរ៉ូ៧៧៧)ហ៊ានបើកលេងជល់មាន់ និងអនុញ្ញាតឲ្យខ្មែរចូលលេងដោយសេរីនិងចំហរ។
ហេតុនេះសូមលោក ម៉ី វ៉ាន់ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយដ្ឋាន ឧស្សាហកម្មហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មេត្តាពិចារចំពោះសកម្មភាពកាស៊ីណូ(ហេរ៉ូ៧៧៧)នេះឡើងវិញផងប្រជាពលរដ្ធអស់ផ្ទះនិងបែកបាក់គ្រួសារដោយមានកាសុីណូបង្កប់ជល់មាន់នេះ។
បើតាមប្រភពបានអោយដឹងថាម្ចាស់កាសសុីណូ(ហេរ៉ូ៧៧៧)ខាងលើមានថៅកែឈ្មោះ ជា ភាជ នាយកក្រុមហ៊ុន(សម្បត្តិចក្រី៧៧៧,ឯ,ក) ។ ទទួលបាន,ស,ជ,ណ,ពីទីស្ដីការគណៈរដ្ឋមន្ត្រី លេខ៧៦១ ចុះថ្ងៃទី០២ខែកក្កដាឆ្នាំ២០១៨ គឺពុំមានល្បែងភ្នាល់បក្សីកីឡាទេ!។
ហើយក៏មិនទាន់មាន អាជ្ញាប័ណ្ណបង់ពន្ធពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សម្រាប់បើកធ្វើអាជីវកម្មនោះដែរ!
តែបែរជាកាស៊ីណូមួយនេះអាច បើកអាជីវកម្ម លេងល្បែងភ្នាល់ចាក់លុយគ្រប់ប្រភេទបានយ៉ាងរលូន ។
ចាប់តាំងពីខែធ្នូឆ្នាំ២០១៨ រហូតមកដល់បច្ចុប្បន្ន ជាពិសេសគឺល្បែងជល់មាន់តែម្ដង!។
ហើយអ្នកចូលលេងភាគច្រើន ជាជនអន្តោរប្រវេសន៍វៀតណាម ដែលឆ្លងចូលមកដោយជិៈទូកកាត់ទន្លេ ដើម្បីវាងសមត្ថកិច្ចច្រកទ្វារ ព្រោះពួកគេអត់មានលិខិតស្នាមអ្វីទេ។
មិនតែប៉ុណ្ណោះ កាស៊ីណូមួយនេះ ថែមទាំង អនុញ្ញាតខ្មែរយើងចូលលេងល្បែងយ៉ាងច្រើនកុះករ ជារៀងរាល់ថ្ងៃដោយចំហរ។
ឆ្លើយតបនិងការលើកឡើងខាងលើលោក ជា ភាជ ថៅកែកាស៊ីណូ(ហេរ៉ូ៧៧៧)បានឲ្យដឹងនៅរសៀលថ្ងៃទី២១,០៤,២០១៩នេះថា! កាស៊ីណូលោកមានច្បាប់។ ដោយឡែកអាជ្ញាប័ណ្ណ លោកបានទៅធ្វើហើយ ប៉ុន្តែមិនទាន់ធ្លាក់មក six ព្រោះរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មិននៅ?
ឯលោក អ៊ុយ សាគុណ នាយករដ្ឋបាលសាលាខេត្តព្រៃវែង បានថ្លែងថា!ចំពោះកាស៊ីណូនេះលោកមិនច្បាស់ទេចាំមើលសួរគេសិន។ ប៉ុន្តែលោក ចាន់ ចន ស្នងការរងខេត្តព្រៃវែង ទទួលកិច្ចការព្រំដែនបានថ្លែងថា! ចំពោះកាស៊ីណូ នេះមានគេប្ដឹងដែរប៉ុន្តែមិនដឹងយ៉ាងម៉េច?
ហើយលោកចាំតែមានបទបញ្ជាពីស្នងការគឺនិងចាត់ការភ្លាម!
រីឯលោក ព្រុំ សន្ធរ ស្នងការខេត្តព្រៃវែងមិនអាចសុំការបកស្រាយបានទេនៅល្ងាចថ្ងៃទី២២ខែមេសាឆ្នាំ២០១៩ដោយទូរសព្ឌ័ចូលគ្មានអ្នកទទួល.
សូមបញ្ជាក់ថា អាជ្ញាប័ណ្ណបើកធ្វើអាជីវកម្ម កាស៊ីណូនិមួយៗ គឺភាគីម្ចាស់ក្រុមហ៊ុនឬថៅ ត្រូវបង់ពន្ធចូលរដ្ឋ០១ឆ្នាំចំនួន៣០,០០០$(បីម៉ឺនដុល្លារ) ។
និងពេលទៅសុំច្បាប់ពី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវតម្កល់ចំនួន១០០,០០០$(ដប់ម៉ឺនដុល្លារ)។ ថែមទាំង បំពេញកាតព្វកិច្ចបង់ពន្ធ ប្រចាំខែទៀត ទើបអាចដំណើរការទៅបានដោយស្របច្បាប់។
ប៉ុន្តែផ្ទុយទៅវិញកាស៊ីណូ(ហេរ៉ូ៧៧៧)របស់លោក ជា ភាជ វិញកំពុងបើកអាជីវកម្ម យ៉ាងពេញបន្ទុក ដោយគ្មានបំពេញបែបបទព្រមទាំងផ្គើននិងរំលោភទៅច្បាប់ថែមទៀត
និងល័ក្ខខ័ណ្ឌច្បាប់សោះឡើយ នេះជាការត្រូវរ៉ូវគ្នាជាប្រព័ន្ធទើបទៅរួច បណ្ដាលឲ្យខាតចំណូលរដ្ឋ ហើយម្ចាស់កាសុីណ ហេរ៉ូ ៧៧៧បានកំពុងតែរំលោភច្បាប់នឹងបំពានលើប្រសាសន៏ដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៑ុន សែនដែលបានហាមច្បាប់ថ្មីឆ្នាំ២០១៧មិនអោយមានជាដាច់ខាតកាសុីណូណាដែលមានលេងល្បែងបញ្ជល់បក្សី (ជល់មាន់)ជាដាច់ខាត៕ ដោយខ្មែរ៧មករា
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។