មន្ត្រី​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​ ​៖​ ​ពលរដ្ឋខ្មែរ​ចំណាកស្រុក​ទៅ​ថៃ​ ​ដោយ​ប្រថុយ​គ្រោះថ្នាក់​ ​ព្រោះតែ​ជីវភាព​ខ្វះខាត​

​មន្ត្រី​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​បាន​អះអាង​ថា​ ​ពលករ​ខ្មែរ​ដែល​លួច​ ​ឆ្លងដែន​ទៅ​ប្រទេស​ថៃ​ ​ដោយ​ប្រថុយ​នឹង​គ្រោះថ្នាក់​ដោយសារ​ពួកគាត់​ ​មាន​ជីវភាព​ខ្វះខាត​ ​ដែល​រហូតមកដល់​បច្ចុប្បន្ន​ ​មាន៧០ភាគរយ​ ​ក្នុងចំណោម​ពលករ​សរុប​ជាង១លាន​នាក់​ ​នៅក្នុង​ប្រទេស​ថៃ​។​

​ការ​លើកឡើង​នេះ​ ​ក្នុង​កិច្ចប្រជុំ​រវាង​ភាគី​ពាក់ព័ន្ធ​កម្ពុជា​-​ថៃ​ ​ដើម្បី​ពង្រឹង​កិច្ចសហការ​ ​ក្នុង​ការ​ ​ដោះស្រាយ​បញ្ហា​ ​ទេសន្តរប្រវេសន៍​ ​កាលពី​ថ្ងៃទី២៧​ ​ខែឧសភា​ ​ឆ្នាំ​ ​២០១៩​ ​នៅ​ទី​ស្តី​ការក្រ​សួង​មហាផ្ទៃ​។​

​លោកជំទាវ​ ​ជូ​ ​ប៊ុ​ន​អេង​ ​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ ​និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​ ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញដូរ​មនុស្ស​បាន​គូសបញ្ជាក់​ថា​ ​ស្ថានភាព​សិទ្ធិ​ ​សេរីភាព​ ​ជីវភាព​នៃ​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ ​និង​អំពើ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា​ ​ជាពិសេស​ការ​ចំណាកស្រុក​ឆ្លងដែន​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ចូល​ ​ទៅ​ប្រទេស​ថៃ​ ​នា​ពេល​ ​កន្លងមក​ ​បាន​បន្ត​ដល់​បច្ចុប្បន្ន​។​

​លោកជំទាវ​បាន​បន្ដ​ថា​ ​“​ស្ថានភាព​ពលរដ្ឋ​កម្ពុជា​ឆ្លងដែន​ ​ចូលក្នុង​ប្រទេស​ថៃ​ ​មាន​ទាំង​ស្របច្បាប់​ ​និង​មិន​ស្របច្បាប់​ ​ហើយ​ចំពោះ​ការ​ឆ្លងដែន​ដោយ​ ​មិន​ស្របច្បាប់​គឺ​ដោយសារ​ពួកគាត់​មាន​ជីវភាព​ខ្វះខាត​ ​ដែល​ធ្វើការ​ចំណាក់​ស្រុក​ឆ្លងដែន​ ​ផ្សងព្រេង​ទាំង​ប្រថុយ​គ្រោះថ្នាក់​ ​ដើម្បី​ចូល​ទៅ​ស្វែងរក​ការងារ​ធ្វើ​នៅក្នុង​ប្រទេស​ថៃ​”​។​

​លោកជំទាវ​បាន​បន្ថែម​ថា​ ​ចំនួន​ពលរដ្ឋ​កម្ពុជា​ចំណាកស្រុក​ចូល​ទៅ​ក្នុង​ប្រទេស​ថៃ​ ​គិត​ ​ត្រឹម​ឆ្នាំ២០១៤កន្លងទៅ​ ​មាន​ចំនួន១៨៣.០០០នាក់​។​ ​ដោយឡែក​ពីឆ្នាំ២០១៧​ ​មកដល់​ ​បច្ចុប្បន្ន​កើន​ចំនួន​ជាង១លាន​នាក់​ ​ក្នុង​នោះ​ស្របច្បាប់​មាន៦០ភាគរយ​ ​និង​ ​មិនទាន់​ស្រប​ ​ច្បាប់៧០ភាគរយ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close