ឃាត់ខ្លួន​បុរស​ម្នាក់​តាម​ដីកា​ ​ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​

​បុរស​ម្នាក់​ ​ត្រូវ​បាន​កម្លាំង​មានសមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​ទៅតាម​ដីកា​បង្គាប់​របស់​សាលាដំបូង​ខេត្តសៀមរាប​ ​កាលពី​ថ្ងៃទី២៥​ ​ឧសភា​ ​កន្លងទៅ​នេះ​ ​ពាក់ព័ន្ធ​ទៅ​នឹង​ករណី​ជួញដូរ​គ្រឿងញៀន​។​

​យោង​តាម​ដីការ​បង្គាប់​របស់​សាលាដំបូង​ខេត្តសៀមរាប​ ​បញ្ជាក់​ថា​ ​បុរស​រូប​នោះ​មានឈ្មោះ​ ​ប៊ុ​ន​ ​លី​វង្ស​ ​អាយុ៣០ឆ្នាំ​ ​ពាក់ព័ន្ធ​នឹង​បទល្មើស​ ​រក្សាទុក​ ​និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ ​ប្រព្រឹត្ត​នៅ​ភូមិ​ទ្រាំង​ ​សង្កាត់​ស្លក្រាម​ ​ក្រុង​សៀមរាប​ ​ខេត្តសៀមរាប​ ​កាលពី​ថ្ងៃទី១៦​ ​និង​ថ្ងៃទី១៧​ ​ខែឧសភា​ ​ឆ្នាំ២០១៩​ ​តាម​មាត្រា៤០​ ​កថាខណ្ឌ១,៣​ ​និង​កថាខណ្ឌ៧​ ​ចំណុច៤​ ​នៃ​ច្បាប់​ស្តី​ពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន​។​

​យ៉ាងណាក៏ដោយ​ ​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​តុលាការ​បង្គាប់​ឲ្យ​ធ្វើការ​ឃាត់ខ្លួន​ ​ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close