ខេត្ត​ឧត្តរមានជ័យ​ប្រារព្ធ​ទិវា​សប្តាហ៍​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​

​ឧត្តរមានជ័យ​៖​ ​មន្ទីរ​សាធារណៈ​ការ​ ​និង​ដឹកជញ្ជូន​ខេត្ត​ឧត្តរមានជ័យ​ ​នៅ​ព្រឹក​ថ្ងៃទី២៨​ ​ឧសភា​ ​នេះ​ ​បាន​រៀបចំ​ទិវា​សប្តាហ៍​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​លើក​ទី១២​ ​នៅ​បរិ​វេន​រង្វង់​មូល​ជ័យ​វរ្មន័​ទី៧​ ​ក្រោម​អធិបតី​ ​ឯកឧត្តម​ ​ប៉ែន​ ​កុសល្​យ​ ​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ ​និង​ ​ជា​ប្រធាន​អនុគណៈ​កម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្ត​ឧត្តរមានជ័យ​។​

​បើ​តាម​អាជ្ញាធរ​ថា​ ​ការរៀបចំ​នូវ​ទិវា​នេះ​ ​គឺ​ដើម្បី​ជា​ការ​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ​ទូទាំង​ពិភពលោក​ ​ជាពិសេស​ប្រទេស​នៅក្នុង​តំបន់​អា​សុី​ប៉ា​សុី​ហ្វិ​ក​ ​ដែល​រួមមាន​ប្រទេស​កម្ពុជា​យើង​ផង​ដែរ​ ​ចូលរួម​បង្កើន​ស្មារតី​យកចិត្ត​ទុកដាក់​ទប់ស្កាត់​ឲ្យបាន​នូវ​គ្រោះថ្នាក់​ចរាចរណ៍​ ​ដែល​បង្ក​ឲ្យ​មានការ​បាត់បង់​អាយុជីវិត​មនុស្ស​ ​ទ្រព្យសម្បត្តិ​រដ្ឋ​និង​ឯកជន​យ៉ាងច្រើន​។​

​គួរ​បញ្ជាក់​ថា​ ​នៅក្នុង​ឱកាស​នោះ​ ​អាជ្ញាធរ​ខេត្ត​ឧត្តរមានជ័យ​ ​និង​មន្ទីរ​សារ​ធារ​ណ​ការ​ ​ក៏បាន​រៀបចំ​ធ្វើការ​ចែក​មួក​សុវត្ថិភាព​ដល់​អ្នកចូលរួម​ផង​ដែរ​៕​

​ដោយ​៖​ ​សំ​ប្រិយ​ ​ង៉ា​ម​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close