រថយន្ត​ដឹក​កម្មករ​បុក​ជាមួយ​រថយន្ត​ដឹកស៊ីម៉ង់ត៌​ទាំង​ព្រឹក​ ​របួស​មនុស្ស១៦នាក់​

​ខេត្ត​កំពង់ស្ពឺ​៖​ ​តាម​សេចក្តី​រាយ​កា​រណ៍​ព័ត៏​មាន​បឋម​ឲ្យដឹង​ថា​ ​មានកម្ម​ក​រកម្​មា​រិនី១៦នាក់​បាន​រង​របួសធ្ងន់​ស្រាល​ ​ដោយសារ​រថយន្ត​ពីរ​គ្រឿង​បុកគ្នា​ ​នៅ​លើ​កំណាត់ផ្លូវ​ជាតិ​លេខ៤១​ ​ចន្លោះ​គីឡូម៉ែត្រ​លេខ​ ​៤០​-​៤១​ ​ស្ថិត​ក្នុង​ភូមិ​តា​ដែង​ចាស់​ ​ឃុំ​ពោធិ៍ម្រាល​ ​ស្រុក​បសេដ្ឋ​ ​ខេត្ត​កំពុង​ស្ពឺ​ ​នៅ​ពី​ព្រឹក​ថ្ងៃទី១១​ ​ខែមិថុនា​ ​ឆ្នាំ២០១៩​។​

​សម្តី​សាក្សី​ដែល​ឃើញ​ហេតុការណ៍​បាន​និយាយ​ថា​ ​មុន​ពេល​កើតហេតុ​ ​ពួកគាត់​ឃើញ​ ​រថយន្ត​(​ដឹក​សីុ​ម៉ង់​)​មួយ​គ្រឿង​ ​ព​ណ៏​កាត់​ស្ទាំង​ ​ពាក់​ស្លាក​លេខ​ ​ភ្នំពេញ​ ​3A​-​8487​ ​បាន​បើកបរ​ពី​ជើង​ទៅ​ត្បូង​ ​លុះ​បើក​មកដល់​ចំណុច​ខាងលើ​ ​ក៏បាន​វ៉ា​ជែង​ ​ហើយក៏​ជ្រុល​ទៅ​បុក​រថយន្ត​មួយ​គ្រឿង​ ​ម៉ា​កសាំ​យ៉ុង​ ​ព​ណ៏ស​ដឹក​កម្មករ​រោងចក្រ​ចំនួន៣៥នាក់​ ​ដែល​កំពុង​បើក​បញ្ច្រាសទិស​គ្នា​ ​ពេញទំហឹង​ ​បណ្តាល​ឲ្យ​កម្មករ​ចំនួន១០នាក់​រង​របួសធ្ងន់​និង​របួសស្រាល​ ​៦នាក់​។​

​ក្រោយពី​កើតហេតុ​អ្នក​បើករថយន្ត​បង្ក​បាន​ចុះ​រត់គេច​ខ្លួន​បាត់​ ​ហើយ​កម្លាំង​នគរបាល​ជំនាញ​បាន​ចុះទៅ​ដល់កន្លែង​កើតហេតុ​និង​បាន​ហៅ​រថយន្ត​សា​មុយ​ដឹក​អ្នក​រង​របួស​ទៅ​មន្ទី​ពេទ្យ​ដើម្បី​ព្យា​បា​លភ្លាមៗ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close