រថ​យន្ត​ក្រុង​ដឹក​ភ្ញៀវ​ចុះពី​ភ្នំ​គូលែន​ ​ក្រឡាប់​របួស​មនុស្សជា​ច្រើន​នាក់​

​សមត្ថកិច្ច​បាន​ឲ្យដឹង​ថា​ ​នៅ​វេលា​ម៉ោង​ ​២រសៀល​ ​ថ្ងៃទី១៥​ ​កក្កដា​ ​នេះ​ ​មាន​រថយន្ត​ដឹក​ភ្ញៀវ​ទេសចរ​មួយ​គ្រឿង​បាន​ក្រឡាប់​នៅត្រង់​ចំណុច​ផ្លូវ​ថ្មី​ចុះ​ភ្នំ​គូលែន​ ​ស្ថិតនៅ​ភូមិ​តា​ពេញ​ ​ឃុំ​ខ្នងភ្នំ​ ​ស្រុក​ស្វាយលើ​ ​ខេត្តសៀមរាប​។​

ករណីនេះ​ ​បាន​ធ្វើឲ្យ​មនុស្សជា​ច្រើន​នាក់​រង​របួស​ ​ហើយ​ត្រូវ​បាន​សមត្ថកិច្ច​អន្តរាគមន៍​ហៅ​រថយន្ត​សង្រ្គោះ​ដឹក​យក​ទៅ​មន្ទីរពេទ្យ​ជា​បន្ត​រប​ន្ទាប់​។​

​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា​ ​ករណីនេះ​សង្ស័យ​មក​ពីរ​ថ​យន្ត​ដាច់​ហ្រ្វាំង​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close