ព័ត៌មានជាតិ

កម្ពុជា​នឹង​រង​ឥទ្ធិពល​ពី​ព្យុះ​ ​ដា​ណាស់​,​ ​បងប្អូន​ប្រជា​នេសាទ​ ​និង​ភ្ញៀវ​ទេសចរ​តាម​តំបន់ឆ្នេរ​ ​និង​កោះ​ ​សូម​ប្រុងប្រយ័ត្ន​

​ក្រសួងធនធានទឹក​ ​និងឧតុនិយម​ ​បាន​ឲ្យដឹង​នៅក្នុង​សេចក្តី​ជូនដំណឹង​របស់​ខ្លួន​ចេញផ្សាយ​នៅ​ថ្ងៃទី១៦​ ​ខែកក្កដា​ ​នេះ​ថា​ ​វិសម្ពាធ​មួយ​ដែល​ស្ថិតនៅ​ក្នុង​សមុទ្រ​ប៉ាស៊ីហ្វិក​ភាគ​ខាងលិច​ ​នឹង​បំប្លែង​ខ្លួន​ទៅជា​ព្យុះ​ទី៥​ ​ឈ្មោះ​ ​ដា​ណាស់​ ​(​Danas​)​ ​នៅ​ថ្ងៃស្អែក​នេះ​ ​ហើយ​មាន​ទិសដៅ​ឆ្ពោះទៅ​កាន់​ប្រទេស​ចិន​ភាគ​ខាងកើត​។​

ជាមួយគ្នា​នេះ​ ​កម្ពុជា​យើង​ ​គឺ​ត្រឹមតែ​ទទួលរង​នូវ​ឥទ្ធិពល​តែប៉ុណ្ណោះ​ ​ដោយ​វា​នឹង​បណ្តាល​ខេត្ត​នៅ​មាត់សមុទ្រ​ ​និង​មាន​ភ្លៀង​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន​ ​ខ្យល់ខ្លាំង​បង្កើត​ទៅជា​រលក​ធំ​ ​និង​ខ្ពស់​ៗ​។​

​ដោយឡែក​បណ្តា​ខេត្ត​ ​និង​រាជធានី​នៅ​តំបន់​ទំនាប​កណ្តាល​ភាគ​ខាងត្បូង​ ​ភាគ​កណ្តាល​ ​និង​ភាគ​ខាងកើត​ ​ដែល​មាន​ព្រំប្រទល់​ជាប់​វៀតណាម​ ​នឹងអាច​មាន​ភ្លៀង​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ​ ​ទន្ទឹម​នោះ​ ​ក៏អាច​មាន​ភ្លៀង​ខ្លាំង​ដោយ​កន្លែង​ផង​ដែរ​។​

​សម្រាប់​ខេត្ត​នៅ​ភាគ​ពាយ័ព្យ​ ​និង​ខ្ពង់រាប​ ​នឹងអាច​មាន​ភ្លៀង​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ​ ​ហើយ​កន្លែង​ខ្លះ​ ​ភ្លៀង​ខ្លាំង​ផង​ដែរ​។​

​តាម​ការ​ព្យាករ​នេះ​ ​ក្រសួង​ស្នើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​បង្កើន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ ​ពិសេស​បងប្អូន​ប្រជា​នេសាទ​ ​និង​ភ្ញៀវ​ទេសចរ​តាម​តំបន់ឆ្នេរ​ ​និង​កោះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Show More

Related Articles

Close
Close