ឧត្ដមសេនីយ៍ស្នងការខេត្តកោះកុងបញ្ជាឲ្យ​ចាប់ក្រុមចោរកម្ម ជិត២០នាក់ ដែលបង្កអសន្តិសុខដល់សង្គម

កោះកុង៖.
លោកឧត្ដមសេនីយ៍ស្នង​ការ ខេត្តកោះកុង ដាក់បទបញ្ជា ដល់លោក វរ:សេនីយ៍ទោ យស ចន្ទវិចិត្រ អធិការក្រុងខេមរភូមិន្ទ ទើបកាន់តំណែងថ្មី បំបែកសំបុកក្រុមចោរកម្មបាតផ្សារមួយសំបុកធំ ដែលខ្វះការអប់រំ ដើរមិនចូលផ្ទះ ធ្វើសកម្មភាពឆក់ លួច ទ្រព្យសម្បត្តិប្រជាពលរដ្ឋយ៉ាងសកម្ម ប្រចាំក្រុងខេរភូមិន្ទ។

លោក វរ:សេនីយ៍ទោ យស ចន្ទវិចិត្រ អធិការក្រុងខេមរភូមិន្ទ បានអោយដឹងថា. ប្រតិបត្តិការបង្ក្រាបក្រុមចោរកម្មនេះធ្វើឡើង នៅយប់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០។ ក្រោយពីបានទទួលបានព័ត៌មាន ពីប្រជាពលរដ្ឋកាលបានបាត់ទ្រព្យសម្បត្តិ យានយន្តជាបន្តបន្ទាប់ ហើយបានមកដាក់ពាក្យបណ្តឹងកាលពីថ្ងៃទី១០-១៩និង២០ ខែមិថុនា ឆ្នាំ២០២០ នេះ។
ប្រតិបត្តិការចុះបង្ក្រាបចោរកម្មនេះធ្វើឡើង ដោយមានការចង្អុលបង្ហាញលោក ឧត្តមសេនីយ៍ទោ សំឃិត វៀន ស្នងការនគរបាលខេត្តកោះកុង ក្រោមកិច្ចសហការនិងលោកវរៈសេនីយ៍ទោ ជា សុភាព នាយការិល័យព្រហ្មទណ្ឌកម្រិតស្រាល ចុះស៊ើបអង្កេតស្រាវជ្រាវ រហូតឈានដល់កំណត់មុខសញ្ញាបានភ្លាមៗចំនួន២នាក់ យកមកធ្វើការសួរនាំ។ បន្ទាប់ពីក្តាប់បានព័ត៌មានច្បាស់លាស់ ផ្តើមចេញប្រតិបត្តិការបង្ក្រាបចំណុចទីតាំងដំបូងត្រង់ចំណុចបន្ទប់ជួលខាងក្រោយសណ្ឋាគារកោះពេជ្រ ក្នុងក្រុងខេមរភូមិន្ទ ។ក្នុងប្រតិបត្តិការជំហានដំបូងនាពេលនោះ កម្លាំងសមត្ថកិច្ចធ្វើការបង្ក្រាបហើយធ្វើការឃាត់ខ្លួនបានជាក់ស្តែងនៅនឹងកន្លែងចំនួន៧នាក់ យកមកឃុំខ្លួនធ្វើការសួរនាំ បន្តឈានដល់ធ្វើការឃាត់ខ្លួនបានចំនួន៥នាក់ក្នុងនោះ មានយុវនារីចំនួន៤នាក់ផងដែរ។
ក្រោយពីបានបញ្ចប់បេសកម្ម បង្ក្រាបចោរកម្មមួយសំបុកធំនេះរួចមក កម្លាំងអធិការដ្ឋាន សហការជាមួយ កម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បានធ្វើបទបង្ហាញស្តីពី ករណីចោរកម្ម ប្រើប្រាស់ ចែកចាយ នឹងរក្សាទុកសារធាតុញៀន ឃាត់ខ្លួនមនុស្សចំនួន១៤នាក់រួមមាន÷
១.ជិន ជេម ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ទីលំនៅភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង។
២.ង៉ែត សម្បត្តិ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ទីលំនៅផ្ទះសំណាក់កោះពេជ្រភូមិ១ សង្កាត់ស្មាច់មានជ័យ។
៣.គៀត ពិសិដ្ឋ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ទីលំនៅភូមិ១ សង្កាត់ស្មាច់មានជ័យ។
៤.ស្រឿង យូទី ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ទីលំនៅភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង។
៥.ហម ប្រុស (ហៅអាឆ្កែ) ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅមិនពិតប្រាកដ។
៦.ពៅ រចនា ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិថ្មី ឃុំប៉ាកខ្លង ស្រុកមណ្ឌលសីមា។
៧.ចាន់ សៀវហ្វុង (ហៅមៀម) ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅមិនពិតប្រាកដ។
៨.ចិត្រា សៀវម៉េង ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ទីលំនៅភូមិថ្មី ឃុំប៉ាកខ្លង ស្រុកមណ្ឌលសីមា។
៩.រឿល ដន ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ទីលំនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ។
១០.យួន ពេជ្រ (ហៅយួន) ភេទស្រី អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ទីលំនៅភូមិស្មាច់មានជ័យ សង្កាត់ស្មាច់មានជ័យ។
១១.អ៊ូ ស្រីល័ក្ខ ភេទស្រី អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិស្មាច់មានជ័យ សង្កាត់ស្មាច់មានជ័យ។
១២.វ៉ាក លីឡា ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅមិនពិតប្រាកដ។
១៣.រ៉ ស៊ីឌីន ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរមិនពិតប្រាកដ ទីលំនៅភូមិ៤ សង្កាត់ដងទង់។
១៤.សុខ វុទ្ធី (ហៅទី) ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរយោធា ទីលំនៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ និងធ្វើការដកហូតវត្ថុតាង រួមមានៈ
_ម៉ូតូ៧គ្រឿង DreamC125ចំនួន៤គ្រឿង Smash ១គ្រឿង Wave១គ្រឿង នឹងExciter១គ្រឿង រួមនិងម៉្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន៣កញ្ចប់តូច នឹង១កញ្ចប់ធំ_ឧប្បករណ៍កែច្នៃសំរាប់លួចម៉ូតូនិងឧបករណ៍ជក់គ្រឿងញៀនមួយចំនួន។បច្ចុប្បន្ន ក្រុមចោរកម្មទាំងនោះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញកំពុងកសាងសុំណុំរឿងបញ្ជូនទៅការិយាល័យជំនាញនៅស្នងការដ្ឋាននគរបាលខេត្តចាត់ការបន្ត។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close